Khabib Nurmagomedov អតីតកីឡាករប្រដាល់ MMA ដែលបានប្រកាសចូលនិវត្តន៍នោះ ពេលនេះបានប្ដូរអាជីព ចុះកុងត្រាលេងបាល់ទាត់វិញជាមួយក្រុមនៅលីគលំដាប់ទី៣រុស្ស៊ី។

Khabib អ្នកវាយក្នុងទ្រុងរុស្ស៊ីដែលមានកំណត់ត្រាមិនចាញ់សោះ ២៩-០ នោះបានចាប់ផ្ដើមប្ដូរអាជីពហើយ។ លោកបានទៅចុះកុងត្រាលេងបាល់ទាត់វិញជាមួយក្រុម Legion Dynamo នៅលីគលំដាប់ទី៣របស់រុស្ស៊ីឯណោះ។ ការទៅលេងឱ្យក្លឹបនេះក៏ដោយសារតែនៅជិតគ្រួសារ ព្រោះកីឡាកររូបនេះបានបញ្ជាក់ហើយថាមិនចង់ទៅណាឆ្ងាយពីគ្រួសារទៀតនោះទេ។

រំលឹកថា Khabib នេះត្រូវបានថ្នាក់ដឹកនាំ UFC ចូលមកបញ្ចុះបញ្ចូលដើម្បីឱ្យត្រលប់ចូលសង្វៀនប្រកួតវិញជាច្រើនលើកមកហើយ ប៉ុន្តែចុងក្រោយនៅតែមិនអាចដដែល។ កាលពីពេលមុន មានគេហៅឱ្យអ្នកវាយក្នុងទ្រុងនេះ ប្រកួតជាមួយ Floyd ដោយឱ្យ១០០លានដុល្លារផង តែគេនៅតែមិនព្រម ដោយសារតែលុយមិនមែនជាអ្វីដែលអាចទិញគេបានឡើយ៕
ប្រភព៖http://sabay
