កីឡា

PSG ដាក់​គោលដៅ​យក Pogba ឲ្យ​បាន​​ ហ៊ាន​ឲ្យ​ក្បែរ​៣​​ លាន​ដុល្លារ​ក្នុង​មួយ​ខែ

ក្លឹប PSG ត្រូវ​បាន​រាយការណ៍​ថា​ នឹង​ដាក់​សំណើ​ទៅ​កាន់ Paul Pogba ដោយ​ផ្ដល់​ថ្លៃ​ពលកម្ម​​​ជាង​៧០ម៉ឺន​ដុល្លារ ​ក្នុង​មួយ​សប្ដាហ៍ ប្រសិន​បើ​ចូលរួម​ជាមួយ​ពួក​គេ​ដោយ​គ្មាន​តម្លៃ​ខ្លួន​នៅ​រដូវ​កាល​ក្រោយ។

ខ្សែ​បម្រើ​សញ្ជាតិ​បារាំង​កំពុង​ស្ថិង​ក្នុង​កុងត្រា​ឆ្នាំ​ចុងក្រោយ​ជាមួយ Manchester United ហើយ​ធ្លាប់​ត្រូវ​បាន​ទាក់ទង​ផ្លាស់​ទៅ​កាន់ Paris នៅ​រដូវ​ក្ដៅ​នេះ។ ប៉ុន្តែ​ដោយ​សារ​តែ​វត្តមាន​របស់ Lionel Messi បាន​ធ្វើ​ឲ្យ PSG ផ្អាក​រឿង Pogba សិន។

បើ​យោង​តាម​សារព័ត៌មាន Independent ឲ្យ​ដឹង​ថា PSG នៅ​តែ​​បន្ត​ចាប់​អារម្មណ៍​លើ Pogba។ ហើយ​ហ៊ាន​ឲ្យ​ថ្លៃ​ពលកម្ម​ខ្ពស់​ ប្រសិន​បើ​មក​ចូលរួម​ជាមួយ​​ពួកគេ​ ពេល​ដែល​កុងត្រា​​របស់​គេ​អស់​ជាមួយ United នៅ​ចុង​បញ្ចប់​រដូវ​កាល​នេះ។

PSG ហ៊ាន​ឲ្យ​ថ្លៃ​នឿយហត់​ដល់ Pogba ៧០​ម៉ឺន​ដុល្លារ​ក្នុង​មួយ​សប្ដាហ៍ (រង្វង់​ក្បែរ​៣​លាន​ដុល្លារ​ក្នុង​មួយ​ខែ)។ កីឡាករ​វ័យ​២៨​ឆ្នាំ​ក៏​មាន​ការ​ទាក់ទង​ចង់​បាន​ពី Real Madrid ដូច​គ្នា។ ដូច្នេះ​ហើយ PSG បាន​ប្រើ​យុទ្ធសាស្រ្ដ​ទឹកលុយ​ដើម្បី​ទាក់​ចិត្ត​ Pogba៕ ​

Most Popular

To Top