កីឡា

ប្រធានក្លឹបបច្ចប្បន្ន និងអតីតប្រធានក្លឹប Barcelona ចោទដាក់គ្នា បញ្ហាបំណុល ជាង១ពាន់លានអ៊ឺរ៉ូ

ប្រធានក្លឹប Barcelona បច្ចុប្បន្នលោក Laporta នៅសប្តាហ៍នេះ បានធ្វើលិខិតឆ្លើយតបមួយទៅវិញ ទៅកាន់ការចោទប្រកាន់ របស់អតីតិប្រធានក្លឹបមុន ដែលបាននិយាយ ថា លោកគឺជាអ្នកដែលធ្វើឲ្យក្លឹប ជួបបញ្ហាហិរញ្ញវត្ថុនៅពេលនេះ។

លោក Joan Laporta បានធ្វើការឆ្លើយតប នឹងវាយប្រហារទៅលើ អតីតប្រធានក្លឹបលោក Josep Maria Bartomeu វិញថាលោកនោះទេ ដែលជាអ្នកបានធ្វើឲ្យបញ្ហា បំណុងក្លាយ ទៅជាបញ្ហារបស់ក្លឹបដល់ពេលនេះ។

គួរឲ្យដឹងដែរថាលោក Laporta ត្រូវបានបោះឆ្នោតឲ្យជាប់ជាប្រធានក្លឹបអាណិត្តទី២របស់ខ្លួន កាលពីខែមិនាដើម្បីជំនួសលោក Bartomeu ដែលបានដាក់ពាក្យ សុំឈប់កាលពីរដូវកាល២០១៩_២០២០ ក្នុងពេល ដែលក្លឹបកំពុងជាប់បំណុងរហូត ទៅដល់ជាង១ពាន់លានអ៊ឺរ៉ូ មកហើយហើយមកដល់ពេលនេះ បំណុងលនេះបានកើនឡើងទៅដល់១,៣៥ ពាន់លានអ៊ឺរ៉ូ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top