កីឡា

Lukaku អះអាង​ថា ខ្លួន​ជា​មេដឹកនាំ​មួយ​រូប ក្រោយ​ផ្លាស់​ទៅ​កាន់​ Chelsea

កីឡាករ​រូប​នេះ​បាន​និយាយ​ថា៖ ” ខ្ញុំ​ជា​មេដឹកនាំ​មួយ​រូប តែ​ខ្ញុំ​ក៏​ជា​មនុស្ស ដែល​ធានា​ឱ្យ​មនុស្ស​គ្រប់គ្នា​ស្រណុក​ចិត្ត​នឹង​គ្នា ហើយ​មាន​ភាព​ជឿជាក់។ នេះ​ជា​វិធីសាស្ត្រ​ដែល​ខ្ញុំ​ដឹកនាំ​ នៅ​ពេល​ដែល​ខ្ញុំ​នៅ Inter Milan និង​នៅ​ពេល​ធ្វើ​ជា​ប្រធាន​ក្រុម​នៅ​ក្រុមជម្រើសជាតិ​បែលហ្សិក ” ។

បន្ថែម​ពី​លើ​នេះ​ទៀត កីឡាករ​រូប​នេះ​បាន​ប្រាប់​ខាង​គេហទំព័រ Chelsea ថា លោក Thomas Tuchel ដែល​ជា​គ្រូ​បង្គោល​របស់​ក្លឹប​តោខៀវ ក៏​ចង់​ឱ្យ​រូប​គេ​ក្លាយ​ជា​មេដឹកនាំ​មួយ​រូប​សម្រាប់​ក្រុម​ផង​ដែរ។

Lukaku ពេល​នេះ​មាន​អាយុ ២៨ឆ្នាំ​ហើយ។ កីឡាករ​រូប​នេះ​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​នៅ​ពេល​លេង​ឱ្យ​ក្លឹប​អ៊ីតាលី Inter Milan ដោយ​រក​បាន ៦៤គ្រាប់ ក្នុង​ ៩៥ប្រកួត៕ប្រភព៖http://sabay

Most Popular

To Top