កីឡា

Kane ​បាន​ចោទ​ប្រធាន​ក្លឹប Spurs ​ថា​បាន​ក្បត់​ពាក្យ​សន្យា​ហើយ​

​ខ្សែ​ប្រយុទ្ធ Harry Kane ​បាន​ចោទ​ប្រកាន់​ទៅ​លោក Daniel Levy ​ប្រធាន​ក្លឹប Spurs ​ថា​បាន​ក្បត់​ពាក្យ​សន្យា ​របស់​ខ្លួន ដោយ​មិន​ព្រម​ឱ្យ​ គេ​ចេញ​នៅ​រដូវ​កាល​ដោះដូរ​កីឡាករ​នេះ។

​អនាគត​របស់​ប្រធាន​ក្រុម Kane ​ខាង​លើ​នៅ​មិន​ទាន់​ច្បាស់​នោះ​ទេ ដោយ​បច្ចុប្បន្ន​នេះ​រូបគេ ​នៅ​ជា​កីឡាករ Spurs ​ដដែល ប៉ុន្តែ​ហាក់​បង្ហាញ​ថា ​លែង​ចង់​នៅ​ក្លឹប​នេះ​ទៀត​ហើយ ។ ជាក់​ស្ដែង​ការ​ប្រកួត​ពាន​រង្វាន់ European Conference League ​ដែល​ក្រុម Spurs ​ប៉ះ​ជាមួយ​ក្រុម ​Paços Ferreira ​នៅ​រាត្រី​នេះ​ក៏​មិន​មាន​វត្ដមាន ​របស់​គេ​លេង​ដែរ ។ ​ដោយ​ក្រុម Spurs ​មិន​បាន​ដាក់​ឈ្មោះ​គេ​លេង​ទេ ​ដោយ​ឱ្យ​បន្ដ​ហ្វឹកហាត់​ ដោយ​ខ្លួន​ឯង​ទៀត។

ស្រប​ពេល​ក្រុម Manchester City ​ឯ​ណោះ​វិញ​ក៏​កំពុង​ តាម​ទិញ​គេ​ខ្លាំង​ដែរ។ ​ប្រភព​នៅ​អង់គ្លេស​បាន​បញ្ជាក់​ថា​ក្រុម​របស់​លោក Pep ​ចង់​បាន Kane ​ខ្លាំង ​ដោយ​បាន​ផ្ដល់​តម្លៃ​ផ្ដាច់​កុងត្រា​១២៥​លាន​ផោន ​ទៅ​ហើយ តែ​ក្រុម Spurs ​នៅ​មិន​ទាន់​យល់​ព្រម​ទៀត ​ដោយ​ពួកគេ​ទាមទារ​ដល់​១៥០​លាន​ផោន។ ការ​មិន​ព្រម​លក់​នេះ​ហើយ ទើប​បាន​ជា​ប្រធាន ​ក្រុម​អង់គ្លេស ​មិន​សប្បាយ​ចិត្ត ​និង​ចោទ​ទៅ​លោក Daniel Levy ​ថា​ក្បត់​ពាក្យ​សន្យា។ ​កន្លង​មក លោក​បញ្ជាក់​ថា​ឱ្យ​តែ​ទទួល​បាន​តម្លៃ​ សមរម្យ​នឹង​ឱ្យ Kane ​ចេញ​ហើយ តែ​រហូត​មក​ដល់​ពេល​នេះ ​នៅ​តែ​មិន​ព្រម​ដដែល៕

Most Popular

To Top