The Goal នៅថ្ងៃនេះបានសរសេរថា ក្លឹបកាំភ្លើងធំ Arsenal កំពុងតែមានក្តីសង្ឃឹមកាន់តែខ្លាំង ហើយថា ការផ្ទេររបស់កីឡាករ ខ្សែប្រយុទ្ធវ័យក្មេង Martin Odegaard នៅនាទីចុង ក្រោយនឹងអាច ធ្វើបានទៅរួចនៅចុងម៉ោង នៃពេលវេលាដោះដូរកីឡាករ នៅរដូវក្តៅខាងមុខនេះ ។
Odegaard បានបង្ហាញខ្លួនជាមួយនឹង ទំរង់លេងយ៉ាងល្អ ជាមួយនឹងក្លឹបកាំភ្លើងធំ Arsenal កាលពីរដូវកាលមុន ទោះបីជាក្នុងរយៈពេល ត្រឹមតែ៦ខែប៉ុណ្ណោះប៉ុន្តែគាត់បានទាក់ចិត្ត ទាំងគ្រូបង្វឹក និងអ្នកគាំទ្រ ផងដែរនិងបានវិល ត្រឡប់មក Real Madrid វិញនិងបានចូលរួមការប្រកួត បើករដូវកាល ផងកាលពីខែមិថុនាកន្លងទៅ ។
កីឡាករវ័យ២២ឆ្នាំរូបនេះ ផ្ទាល់ក៏បានរំពឹងទុកដែរថា កិច្ចព្រមព្រៀងផ្ទេរនឹងអាចធ្វើបាន ទៅឆាប់ៗហើយជឿជាក់ថា Real Madrid នឹងអនុញ្ញាតិឲ្យកីឡាករន័រវេសរូបនេះ ចាកចេញបានលុះត្រាណាតែក្លឹប អាចទទួលបានប្រាក់តម្លៃខ្លួន យ៉ាងហោច ណាស់៣០ លានផោន៕
ប្រែសម្រួល៖ស៊ុនលី