Messi និង Neymar នៅតែមិនទាន់ អាចចូលលេងឲ្យ PSG ទេយប់នេះ ខណៈក្រុមខ្លួននឹងទៅលេងក្នុងដីរបស់ក្រុម Brest សម្រាប់ការប្រកួតសប្ដាហ៍ទី៣ Ligue1 របស់បាទាំងម៉ោង២យប់នេះ។
បើទោះបានបង្ហាញខ្លួនក្នុងការហ្វឹកហាត់ ជាមួយក្រុមហើយក្ដី ក៏លោក Mauricio Pochettino អ្នកចាត់ការរបស់ PSG មិនទាន់សម្រេចចិត្តដាក់កីឡាករទាំងពីរនាក់ខាងលើ ឲ្យលេងដែរ ក្នុងការប្រកួតយប់នេះ។ អ្នកចាត់ការសញ្ជាតិអាហ្សង់ទីនចង់ឲ្យអ្នកទាំងពីរមានកម្លាំងគ្រប់គ្រាន់ ក្រោយពេលត្រលប់ ពីសម្រាកដើរលេងសម្រាប់រដូវក្ដៅរបស់ពួគគេ។
តាមគម្រោង Messi នឹងអាចបង្ហាញខ្លួនលើទីលានថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ ទល់ក្រុម Reims ក្នុងការប្រកួត Ligue1 បារាំងនៅទឹកដីរបស់ Reims ។ សម្រាប់យប់នេះ Ramos ក៏មិនបានលេងដែរ ដោយសាររបួសដែលបានកើតឡើងក្នុងអំឡុងហ្វឹកហាត់។ ដូច្នេះការប្រកួតពេញសាច់របស់ PSG ដែលមានអ្នកគាំទ្រជាច្រើន កំពុងរង់ចាំមើលថា ល្អកម្រិតណានោះនៅមិនទាន់អាចកើតឡើងបានទេ៕
ប្រភព៖http://sabay