កីឡាករខ្សែប្រយុទ្ធ ឆ្នើមអាហ្សង់ទីន Lionel Messi ទំនងជានឹងត្រូវដាក់ ឲ្យរងចាំកាន់តែយូរបន្ថែមបន្តិចទៀត ដើម្បីឲ្យការហ្វឹកហាត់ត្រៀម លក្ខណៈនៃការបង្ហាញ វត្តមានដំបូងរបស់គាត គឺធ្វើឡើងបានយ៉ាងល្អ ឥតខ្ជោះសម្រាប់ PSG។
ជាក់ស្តែងក្នុងការប្រកួត ដែលនឹងត្រូវធ្វើឡើង នៅយប់ថ្ងៃសុក្រនេះ The Goal បានធ្វើការអះអាងថា នឹងមិនមានវត្តមាន របស់កីឡាករ Lionel Messi និងក៏ដូចជាកីឡាករ ប្រេស៊ីល Neymar នោះដែរ សម្រាប់ជួយដល់ក្រុម របស់លោក Mauricio Pochettino ។
គួរឲ្យដឹងដែរថា Messi បានធ្វើឲ្យពិភពបាល់ទាត់កក្រើកក្រោយពេល ដែលបានសម្រេចចិត្ត ចាកចេញពីក្លឹប Barcelona ទាំងទឺកភ្នែក មកចូលរួមជាមួយនឹង ក្លឹបបារាំង PSG ដោយមិនមានតម្លៃខ្លួន ជាមួយនឹងកុងត្រា ដ៏ច្រើន៤២លានផោន ក្នុងមួយឆ្នាំនិង មានរយៈពេល២ឆ្នាំ៕
ប្រែសម្រួល៖ស៊ុនលី