ភ្នំពេញ៖លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា និងជាប្រធានសហព័ន្ធកីឡាលើកទម្ងន់កម្ពុជា បានដឹកមន្រ្តីសហព័ន្ធចុះពិនិត្យទីលានហ្វឹកហាត់ និងការត្រៀមរៀបចំការបោះជំរុំហ្វឹកហាត់ក្រុមជម្រើសជាតិទ្រង់ទ្រាយធំ នៅពហុកីឡដ្ឋានជាតិមរតកតេជោនាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១។
លោក សំ សុខយី អគ្គលេខាធិការសហព័ន្ធកីឡាលើកទម្ងន់កម្ពុជាបានប្រាប់ឲ្យដឹងថា ទីលានហ្វឹកហាត់នៅពហុកីឡដ្ឋានជាតិមរតកតេជោមានការល្អប្រសើរជាងទីលានចាស់ដោយសារតែទីនេះមានឧបករណ៍ហ្វឹកហាត់គ្រប់បែបយ៉ាងដែលយើងអាចប្រើប្រាស់បានជាមួយឧបករណ៍ខាងសហព័ន្ធកីឡាលើកទម្ងន់អន្តរជាតិឧបត្ថម្ភ៤ឈុត និងមានការអនុញ្ញាតពីគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាSEA GAMES លើកទី៣២ ឆ្នាំ២០២៣ (CAMSOC)ផ្តល់ថវិការៀបចំទីលានទម្លាក់មិនឲ្យខួចការ៉ូ ធ្វើឲ្យអត្តពលិកហាត់តាមស្តង់ដាអន្តរជាតិការប្រកួតកាន់តែប្រសើរឡើង។
លោកបានបន្តថា សហព័ន្ធបានត្រៀមខ្លួនរួចហើយសម្រាប់ចូលហ្វឹកហាត់រងចាំតែការអនុញ្ញាតពីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាSEA GAMES លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ហើយការប្រកួតកីឡា SEA GAMES លើកទី៣១ ឆ្នាំ២០ ២១ នៅប្រទេសវៀតណាមលោកមានសង្ឃឹមច្រើនដែរ។ ចំពោះការហ្វឹកហាត់តាមអនឡាញនេះ ប៉ុន្តែការហ្វឹកហាត់យើងមិនអាចគ្រប់គ្រង១០០រយភាគរយឡើយក្នុងនាមជាអ្នកជំនាញ និងអ្នកាន់កីឡាលើកទម្ងន់នេះ សំខាន់ឲ្យកីឡាករ-កីឡាការិនីនៅរួមគ្នា ធ្វើសកម្មភាពរួមគ្នា និងកែតម្រូវគ្នាទៅវិញទៅមកនោះ យើងនឹងទៅគោលដៅជាក់ជាមិនខានឡើយ។
សម្រាប់ឆ្នំានេះដោយមានការពីរដ្ឋមន្រ្តីក្រសួងអប់រំបានអនុញ្ញាតចូលរួមក្រុមជម្រើសជាតិ យើងមានគ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីចំនួន៩នាក់ ចំណែកគ្រូបង្វឹកម្នាក់ផ្នែកលើកទម្ងន់ និងគ្រូបង្វឹកម្នាក់ទៀតផ្នែកបំប៉ន់កម្លាំង។ ប្រសិនសកម្មភាពទំាងនេះតាមផែនការ យើងនឹងដណ្តើមមេដាយនៃការប្រកួតកីឡា SEA GAMES លើកទី៣១ ឆ្នាំ២០ ២១ នៅប្រទេសវៀតណាម៕ដោយ៖លី ភីលីព