ខ្សែការពាររបស់ក្លឹប Manchester United កីឡាករ Aaron Wan-Bissaka ត្រូវបានតុលាការអង់គ្លេសចោទប្រកាន់ និងកោះហៅមកបំភ្លឺនៅក្នុងថ្ងៃនេះ រឿងបានបើកឡាន Lamborghini Urus នៅទីក្រុង Greater Manchester ប្រទេសអង់គ្លេសកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១នៅក្នុងកំឡុងដែលកីឡាកររូបនេះមិនត្រូវបានគេអនុញ្ញាតឲ្យបើកបររថយន្តដោយខ្លួនឯង។ បើយោងតាមការចុះផ្សាយរបស់ Daily Mail ថ្ងៃនេះ។
បើតាមច្បាប់របស់ប្រទេសខាងលើនេះប្រសិនជា Wan-Bissaka រកឃើញដូចទៅនឹងការចោទប្រកាន់មែន កីឡាកររូបនេះអាចនឹងជាប់កុករហូតទៅដល់ ៦ខែ ប៉ុន្តែមានសិទ្ធអាចសុំនៅក្រៅឃុំបាន។
ខ្សែការពារ Man Utd រូបនេះមិនមែនត្រឹមតែប្រឈមនឹងទោសបើកបរក្នុងកំឡុងពេលមិនអនុញ្ញាតនោះទេ។ កីឡាករនេះអាចនឹងជាប់ទោសពីបទអត់មានប័ណ្ណធនារ៉ាបរងសម្រាប់រថយន្ត ក៏ដូចជាបើកបររថយន្ត ខុសពីប្រភេទប័ណ្ណបើកបរដែលខ្លួនមានផងដែរ។
យ៉ាងណាក្ដី Wan-Bissaka មិនបានបង្ហាញខ្លួនក្នុងតុលាការនៅថ្ងៃនេះទេ ដោយលើកការកាត់ក្ដីនេះទៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ខាងមុខវិញ៕
ប្រភព៖ http://sabay