កីឡាករវ័យ២៣ឆ្នាំរបស់ក្លឹប Sheffield UTD បានក្លាយទៅជាកីឡាករចំណូលថ្មីទី៥ហើយ របស់ក្លឹបកាំភ្លើងធំ Arsenal រដូវក្តៅនេះដើម្បីសង្ឃឹមថាអាចកែប្រែ ទំរង់លេងដ៏យ៉ាប់កាលពី រដូវកាលមុនមកវិញបាន។
អ្នកចាំទី Aaron Ramsdale រូបនេះត្រូវបានក្លឹបប្រកាសអះអាងជាផ្លូវការ តាំងតែពីថ្ងៃសុក្រម្សិលមិញ បន្ទាប៉ពីកិច្ចព្រមព្រៀងតម្លៃខ្លួន២៤លានផោន ត្រូវបានយល់ព្រម គ្នារួចរាល់រវាងក្លឹបទាំងពីរ។

គួរឲ្យដឹងដែរថា Ramsdale រូបនេះក៏ជាសមាជិក របស់ក្រុមជម្រើសជាតិអ៊ឺរ៉ូឆ្នាំ២០២០ផងដែរ ទាំងនៅក្នុងកម្រិតអាយុក្រោម១៨ឆ្នាំក្រោមអាយុ២១ឆ្នាំនិងក៏ជាប់ឈ្មោះ ជាកីឡាករ ល្អបំផុតប្រចាំរដូវកាល របស់ក្លឹប Sheffield UTD ផងដែរ៕
ប្រែសម្រួល៖ស៊ុនលី
