មកដល់ពេលនេះ ដោយសារគ្រោះធម្មជាតិផង និងកូវីដផងស្រុកកំណើត របស់តារាឆ្នើមតោខៀវ Chelsea កីឡាករ Kai Havertz នៅឯតំបន់ Rhineland នោះកំពុងទទួលរងនូវ ផលប៉ះពាល់ទៅដល់មនុស្ស ជាច្រើនពាននាក់ ដែលមិនទាន់អាចវិលត្រឡប់ មករស់នៅបានជាធម្មតាវិញ នៅឡើយ។
តារាឆ្នើម Kai Havertz វ័យទើបតែ ២២ឆ្នាំរូបនេះ ត្រូវបាន The Goal ចេញផ្សាយថា បានសម្រេចចិត្តក្នុង ការបរិច្ចាគលុយ ផ្ទាល់ខ្លួនប្រមាណជា២០ម៉ឺនផោន ដើម្បីជួយ ទៅដល់ជនគ្រោះ ទាំងនោះតាមរយៈកិច្ចការងារ របស់អង្គការកាកបាទ ក្រហមរបស់អាល្លឺម៉ង់។
ក្រៅតែពី ប្រាក់សុទ្ធ ដែលនឹងត្រូវបរិច្ចាគហើយនោះ កីឡាកររូបនេះក៏បានបង្កើត ជាព្រឹត្តិការណ៍រ៉ៃអង្គាយលុយ សប្បុរសធម៍ផ្សេងទៀតផងដែរ ដើម្បីយកទៅជួយ ដល់ពលរដ្ឋ នៅទីនោះផងដែរ។
Havertz ក៏នឹងត្រូវបានគេដឹងដែរថា នឹងដាក់ដេញថ្លៃស្បែកជើង ជាង១០០គូព្រមទាំងពាក់ស្បែកជើងគំរូ មួយដែលនឹងត្រូវដាក់ដេញថ្លៃនោះ នៅក្នុងការប្រកួតប៉ះនឹង ក្រុមកាំភ្លើងធំ Arsenal ផងដែរនាថ្ងៃ អាទិត្យនេះ៕
ប្រែសម្រួល៖ស៊ុនលី