កីឡា

Piques របួសខណៈBarcelona បានត្រឹមស្មើ

កីឡាករខ្សែការពារឆ្នើម វ័យចំណាស់ Piquieនៅក្នុងការប្រកួតកាលពីយប់មិញនេះ គឺអាចបង្ហាញវត្តមាន ប្រកួតតែ៣០នាទីប៉ុណ្ណោះ មុនពេលដែលគាត់ត្រូវបានប្តូរចេញជំនួស ដោយកីឡាករ Ronald Araujo វិញដោយសាររងរបួស ។

Gerard Pique ត្រូវបានប្តុរចេញនៅតង់ទី១ប៉ុណ្ណោះ នៃការប្រកួតរបស់ Barcelona ក្នុងលីគប៉ះនឹងក្រុម Athletic Club ដោយសារតែ
របួសសាច់ដុំនិងជំនួសដោយកីឡាករ Ronald Araujo ដែលមានវ័យទើបតែ២២ឆ្នាំ។

ក្រោយចប់ការប្រកួតគ្រូបង្វឹក របស់ក្លឹបលោក Ronald Koeman បាននិយាយថា កីឡាករវ័យ៣៤ឆ្នាំរូបនេះបានទទួលរង របួសពិតមែនប៉ុន្តែក្នុងលក្ខខណ្ឌស្រាលៗប៉ុណ្ណោះហើយកីឡាករ Pique នឹងនៅតែអាចបន្តធ្វើការហ្វឹកហាត់ ជាធម្មតានៅសប្តាហ៍ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top