The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹបមេឃខៀវ Man City ដែលតែងតែចង់បាន និងតាមចែចង់កីឡាករ Harry Kane កន្លងមកនោះជាក់ស្តែងគឺត្រូវការបន្ថែម លុយប្រមាណជា៥០លានផោន ទៀតទៅលើ សំណើរចាស់ដែលខ្លួនបាន ផ្តល់ទៅឲ្យ Spurs ។
The Mirror បានអះអាងថា Spurs ដែលមិនសូវចង់លក់ Kane នោះកន្លងមកបានបដិសេធនូវសំណើ ជាទឹកប្រាក់ប្រមាណជា១០០លានផោនរួចមកហើយក្រោយចរចា គ្នាជាមួយនឹង Man City ខណៈដែល Spurs នៅតែបន្តឡើង តម្លៃខ្លួនកីឡាកររូបនេះ បន្តបន្ទាប់រហូតមក។

មកដល់ពេលនេះ Man City បានបង្ហាញពីជំហថាខ្លួននឹងហ៊ានទៅដល់ ១២០លានផោនសម្រាប់ Kane ប៉ុន្តែជឿជាក់ថា Spurs នឹងត្រូវការយ៉ាងហោចណាស់១៥០លានផោន បូករួមជាមួយនឹងប្រាក់បន្ថែមជាច្រើន ផ្សេងទៀត ដើម្បីអាចយកកីឡាកររូបនេះ ចេញពីក្លឹបបាន៕
ប្រែសម្រួល៖ស៊ុនលី
