The Goal នៅថ្ងៃនេះបានចេញផ្សាយថា ក្លឹបហង្សក្រហម Liverpool ទីបំផុត គឺបានអនុញ្ញាតិ ឲ្យបើកទ្វាឲ្យកីឡាករ
ស្វីស Shaqiri ដើម្បីចាកចេញ ហើយបន្ទាប់កិច្ចព្រមព្រង មួយត្រូវបានធ្វើឡើង ជាមួយនឹងក្លឹបនៅបារាំង ។
ប្រភពដដែលបាន អះអាងទៀតថា Liverpool បានព្រមព្រៀង ក្នុងការលក់កីឡាករ ខ្សែប្រយុទ្ធស្លាប រូបនេះចេញក្នុងតម្លៃ
ខ្លួនប្រមាណជា១៣ លានដុល្លារ ទៅឲ្យក្លឹបនៅលីគ កំពូលបារាំង Lyon។
នៅថ្ងៃចន្ទនេះកីឡាករវ័យ២៩ឆ្នាំ Shaqiri នឹងត្រូវធ្វើតេស្តសុខភាពមុនការ ប្រកាសត្រូវបានធ្វើឡើងជាផ្លូវ ការដោយក្នងនោះកីឡាករ
នឹងអាចមានវត្តមាននៅក្នុង ប្រទេសបារាំងនេះ រយៈពេលកុងត្រា៤ឆ្នាំ ៕
ប្រែសម្រួល៖ស៊ុនលី