ក្រុមហ៊ុនអង់គ្លេស Bird តែងតែផលិត កង់អាគុយ (scooters) ទើបនឹងបញ្ចេញផលិតផលថ្មី សន្លាងមួយទៀតគឺ «Bird e-Bike ជាកង់អគ្គិសនី» ទាំងការឌីហ្សញរូបរាង និងផលិតដោយ LG ។
កង់អគ្គិសនី មួយនេះមានភ្ជាប់ដោយ Bluetooth, LED ជាអេក្រង់លើដៃកង់ បង្ហាញពីល្បឿន កំពុងធាក់ និងល្បឿន សរុបធ្លាប់ធាក់ពីមុន រួមទាំងប្រាប់ពីលេខថាមពលថ្ម ដែលអ្នក នឹងត្រូវសាកភ្លើងបន្ថែម បើសិនវាជិតអស់ ។
កង់របស់ក្រុមហ៊ុន Bird នេះបំពាក់ដោយ ថាមពលថ្មកម្លាំង 36v ទំហំ 12.8Ah (អំពែម៉ោង) អាចដោះចេញពីកង់ មកសាកក្រៅបាន។ បើអ្នកសាកពេញម្ដងជិះបាន ៨០គីឡូម៉ែត្រ រត់ល្បឿនលឿនបំផុត ២០ គីឡូម៉ែត្រក្នុងមួយម៉ោង។
តម្លៃម៉ូឌែលដំបូងចាប់ពី ២២២៩ ដុល្លារ មានពីរពណ៌ឲ្យរើសគឺ ពណ៌ប្រផេះនិងខ្មៅ មានប្រភេទសម្រាប់ប្រុសៗ និងសម្រាប់ស្រីៗផងដែរ។ វានឹងអាចចេញលក់នៅអាមេរិក និងអឺរ៉ុបនៅចុងឆ្នាំនេះ។
នាយកប្រតិបត្តិក្រុមហ៊ុន Bird Bike លោក Travis Vanderzanden លើកឡើងថា៖ “ទៅថ្ងៃអនាគត មធ្យោបាយធ្វើដំណើរទាំងអស់សុទ្ធសឹង ដំណើការដោយថាមពលអគ្គិសនី។ ជាក់ស្ដែង ក្រុមហ៊ុនរបស់យើងប្រឡូកក្នុងទីផ្សារ យានយន្ត អគ្គិសនី ជាច្រើនឆ្នាំមកហើយ ឆ្នាំនេះយើងនឹងបង្ហាញ ផលិតផលថ្មីមួយទៀត សម្រាប់ជាជម្រើស ដល់អតិថិជន ដើម្បីសម្រួល ដល់ការងារពួកគេ ៕”