ក្រុម Real Madrid បានដាក់សំណើរទិញយកខ្សែប្រយុទ្ធ Kylian Mbappe ពីក្រុម PSG ហើយ បន្ទាប់ពីខ្សែប្រយុទ្ធបារាំងនេះបដិសេធកុងត្រាថ្មីជាច្រើនលើកមកហើយ។
ប្រភពនៅបារាំងបានបញ្ជាក់ថាក្រុម PSG ព្យាយាមរក្សាទុកខ្សែប្រយុទ្ធរបស់ខ្លួនណាស់ ដោយបានដាក់សំណើបន្ដកុងត្រាថ្មី៣ជម្រើសហើយ តែចុងក្រោយនៅតែ Mbappe បដិសេធដដែល។ ខណៈដែលកុងត្រាចាស់របស់គេនឹងផុតកំណត់ នៅត្រឹមឆ្នាំនេះទៅហើយ។ មើលឃើញពីការមិនចង់បន្ដលេងនៅបារាំងនេះហើយ ទើបបានជា Real Madrid ចូលខ្លួនភ្លាមតែម្ដង។

ក្លឹបយក្សនៅអេស្ប៉ាញមួយនេះ ត្រូវបានគេដឹងថា បានចូលខ្លួនដេញថ្លៃជាលើកដំបូង ដោយដាក់តម្លៃ ដល់ទៅ១៦០លានអឺរ៉ូឯណោះ។ ដោយតម្លៃនេះ គឺពិតជាថ្លៃខ្លាំងមែនទែនហើយ ព្រោះកុងត្រាគេ នៅសល់ត្រឹមតែ១រដូវកាលទៀតទេ។ ត្បិតតែយ៉ាងនេះក្ដី PSG នៅមិនទាន់សម្រេចចិត្តយ៉ាងណាទេ។ ពួកគេនៅតែចង់រក្សាអតីតកីឡាករ Monaco នេះដដែល៕
ប្រភព៖ http://sabay
