ព័ត៌មានចចាមអារ៉ាមអំពីការផ្ទេរ កីឡាករខ្សែប្រយុទ្ធឆ្នើមរបស់ Juventus កីឡាករ CR7 មកកាន់ទឹកដីអង់គ្លេសវិញ ជាមួយនឹង
Man City នោះគឺកាន់តែមានភាពខ្លាំងក្លាឡើងប៉ុន្តែនៅថ្ងៃនេះ ក៏មានការលើកឡើង ពីសំណាក់ អតីតមិត្តរួមក្លឹបម្នាក់ថារឿងនេះនឹង
មិនអាចកើតឡើងនោះទេ។
លោក Wayne Rooney អតីតកីឡាករខ្សែប្រយុទ្ធរបស់ក្លឹប បិសាចក្រហម Man UTD និងក៏ជាអតីតមិត្តរួមក្លឹបដ៏ស្និទ្ធស្នាលបំផុតរបស់ CR7
ផងនោះបានអះអាងថា នឹងមិនអាចចូលរួមជាមួយនឹង Man UTD ដាច់ខាតនៅរដូវក្តៅនេះ។

ទោះបីជាយ៉ាងណាក្តី CR7 ធ្លាប់បានបញ្ជាក់ អំពីភាពមិនសប្បាយចិត្តឡើយ ជាមួយនឹងក្លឹប Juventus ហើយក៏កំពុងចាប់អារម្មណ៍ក្នុងការផ្ទេរ ចេញផងដែរប៉ុន្តែក្នុងចំណោមក្លឹបជាច្រើន មានតែក្លឹប មួយចំនួនដូចជា Man City និង PSG ប៉ុណ្ណោះដែលអាចរ៉ាប់រង ប្រាក់កម្រៃរបស់កីឡាករ រូបនេះបាន៕

ប្រែសម្រួល៖ស៊ុនលី
