ភ្នំពេញ៖កីឡាករ-កីឡាការិនី គ្រូបង្វឹក និងមេដឹកនាំកីឡានរណាក៏មានមហិច្ឆតារបង្កើតនូវប្រវត្តិសាស្រ្តសម្រាប់ព្រឹត្តិការណ៍ប្រកួតធំៗដែរនោះគឺការបង្កើននូវចំនួនមេដាយឲ្យបានលើសពីការប្រកួតមុនៗ ទោះបីកាលពីទសវត្សឆ្នាំ៦០ កម្ពុជាធ្លាប់ប្រចែងបានមេដាយក៏ពិតមែន តែបានត្រឹមមេដាយប្រាក់ និងមេដាយសំរិទ្ធប៉ុណ្ណោះ ។
កម្ពុជាបានបង្កើតឡើងនូវប្រវត្តិសាស្ត្រលើដំបូងនៅក្នុងការប្រកួតកីឡាអាស៊ីលើកទី១៧នៅសាធារណរដ្ឋកូរេដែលកីឡាការិនីតេក្វាន់ដូWT (World Taekwondo) កីឡាការិនី ស៊ន សៀវម៉ី ប្រជែងបានមេដាយមាស ។ ៤ឆ្នាំក្រោយមកទៀតគឺនៅឆ្នាំ២០២៨ ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ី(ASIAN Games)លើកទី១៨ ធ្វើនៅប្រទេសហ្វីលីពីនកម្ពុជាប្រជែងបានមេដាយមាសចំនួន២គ្រឿងគឺកីឡាការិនី ជេសាខាន់ ប្រភេទកីឡាប្រយុទ្ធជីជិតស៊ូកីឡាការិនីរូបនេះដណ្ដើមបានមេដាយមាស១គ្រឿងនិងកីឡាករម៉ូតូទឹក សាលី អ៊ូម៉ើតដណ្ដើមបានមេដាយមាសមួយគ្រឿង និង សំរិទ្ធមួយគ្រឿង ។
ចុះសម្រាប់ព្រឹត្តិការណ៍ 19th ASIAN Games Hangzhou 2022 កម្ពុជានឹងកែប្រែប្រវត្តិសាស្រ្តនៅក្នុងកីឡាអាស៊ីឲ្យបានកាន់តែប្រសើរឬទេ ? អ្នកប្រកួតត្រូវការឈ្នះ និង មានជំនឿចិត្តជានិច្ចដូច្នេះអ្វីៗពិតជានឹងល្អជាងមុនមិនខានឡើយ ។ ព្រឹត្តិការណ៍ 19th ASIAN Games Hangzhou 2022 ប្រទេសចិនដែលជាម្ចាស់ផ្ទះនឹងដាក់កីឡាចំនួន៤០ប្រភេទឲ្យប្រកួត និងមានប្រទេសចំនួនជាង៤០ក្នុងទ្វីបអាស៊ីចូលរួម ។ការប្រកួតដែលមានរយៈពេល១៦ថ្ងៃនោះគឺចាប់ផ្ដើមពីថ្ងៃទី១០ ដល់ថ្ងៃទី២៥ខែកញ្ញា២០២២ ។
នេះជាកំណត់ត្រាខ្លះៗរបស់កម្ពុជាក្នុងការចូលរួមប្រកួតកីឡាអាស៊ីតាំងពីឆ្នាំ១៩៥៤មក គឺឆ្នាំ១៩៥៤៖ កម្ពុជាមិនទទួលបានមេដាយឡើយ ឆ្នាំ១៩៥៨ក៏កម្ពុជាមិនទទួលបានមេដាយដែរ។ ឆ្នាំ១៩៦២កម្ពុជាឈ្នះមេដាយដំបូងក្នុងប្រវត្តិសាស្ត្រគឺមេដាយសំរឹទ្ធដោយកីឡាករប្រដាល់សកល យូ ជិនហុង និងឆ្នាំ១៩៧០ក្នុងការប្រកួតកីឡាអាស៊ីនេះ កម្ពុជាឈ្នះមេដាយ៥គ្រឿងគឺប្រាក់២ និងសំរឹទ្ធ៣។
ចំណែកមេដាយប្រាក់រកបានដោយកីឡាករប្រដាល់សកល ខៀវ សឿន១គ្រឿង និងកីឡាករ ឡុង សាវឿន១គ្រឿង។ មេដាយសំរឹទ្ធរកបានកីឡាករហែលទឹក ផាត ស៊ីមអន១គ្រឿង និងកីឡាករ អៀត គឹមហេង១ គ្រឿងដែលសព្វថ្ងៃលោកនៅរស់នៅឡើយ និង១គ្រឿងទៀតរកបានដោយក្រុមបាល់ទះនារីមានកីឡាករ ចាន់ លៀងឈីវ, ចាវ ចាន់, ឈូក វណ្ណា, អៀប សុដានេប, ផាវ យឿន, ថេន សែម, ទេព គីមហេង និង វ៉ូ អន។
ឆ្នាំ១៩៧៤កម្ពុជាមិនទទួលបានមេដាយហើយនៅ ឆ្នាំ១៩៩៤ កម្ពុជាមិនទទួលបានមេដាយដែរ។ឆ្នាំ២០០២ មេដាយ ឆ្នាំ២០០៦ និង ឆ្នាំ២០១០ក៏ កម្ពុជាមិនទទួលបានមេដាយដែរ ។ ឆ្នាំ២០១៤ កម្ពុជាបង្កើតបាននូវប្រវត្តិសាស្រ្តថ្មីដោយឈ្នះមេដាយមាស១ដែលជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជាដោយកីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី។ ឆ្នាំ២០១៨កម្ពុជាឈ្នះមេដាយ៣គឺមាស២ និងសំរឹទ្ធ១។
នេះជាលើកទី១ដែលកម្ពុជាឈ្នះមេដាយមាសដល់ទៅ២គ្រឿង។ កីឡាការិនី ចេសា ខាន់ ឈ្នះមេដាយមាស១ពីកីឡាជឺជិតស៊ូ និងកីឡាករ សាលី អ៊ូមើតឈ្នះមេដាយមាស១ និងសំរឹទ្ធ១ពីកីឡាម៉ូតូទឹក៕