កីឡាករខ្សែការពារប្រេស៊ីល Thiago Silva ដែលត្រូវបានក្លឹប PSG អនុញ្ញាតិឲ្យចាកចេញ កាលពីឆ្នាំទៅនោះបាន
ទទួលស្គាល់ថា គាត់ពិតជាមានអារម្មណ៍ មិនសប្បាយចិត្តសោះ នៅពេលដែលបានទទួលដំណឹងថា ក្លឹបបានសម្រេចចិត្តយក
តារាឆ្នើមអេស្បាញ Sergio Ramos មកវិញនោះ។
កីឡាករ Silva រូបនេះបានសារភាពថា ការសម្រេចចិត្តរបស់ PSG ចំពោះការចុះកុងត្រាយក Sergio Ramos ពិតជា
បានធ្វើឲ្យគាត់ឈឺចាប់ ខ្លាំងណាស់នៅរដូវក្តៅនេះ។
Silva បាននិយាយថា ខ្ញុំគ្មានអ្វីដែលត្រូវអន់ចិត្ត រវាងកីឡាករនឹង Ramos នោះទេប៉ុន្តែក្នុងពេល ដែលពួកខ្ញុំមានវ័យដូចគ្នា
៣៦ឆ្នាំប៉ុន្តែ PSG បែរជាបានផ្តល់កុងត្រារយៈពេល ២ឆ្នាំ ទៅឲ្យកីឡាករអេស្បាញ រូបនេះទៅវិញ ខណៈដែលខ្ញុំបានព្យាយាមលេងនៅ
ទីនេះអស់រយៈពេល ជាច្រើនឆ្នាំមកហើយក្តី ៕
ប្រែសម្រួល៖ ស៊ុន លី