ទីបំផុតនៅចុងម៉ោងនៃរដូវកាលដោះដូរ កីឡាករនេះក្លឹបកាំភ្លើងធំ Arsenal បានធ្វើការជោគជ័យ ទិញបានខ្សែការពារ
ជនជាតិជប៉ុនម្នាក់ដែលមានវ័យ ទើបតែ២២ឆ្នាំពីក្លឹប Bologna ។
កីឡាករ Takehir Tomiyasu បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះ ទំរង់លេងរបស់គាត់នៅលីគកំពូល Serie A
កាលពីរដូវកាលមុនពីសំណាក់ក្លឹបធំៗ ជាច្រើននៅអ៊ឺរ៉ុបមិនតិចនោះដែរ។

កីឡាករជប៉ុនរូបនេះនឹងចូលរួម ជាមួយនឹងក្លឹបកាំភ្លើងធំ Arsenal ជាមួយនឹងតម្លៃខ្លួនប្រមាណជា ១៦លានផោនហើយនឹងត្រូវ
អាចគ្រប់គ្រងអាវលេខ១៨ផងដែរ និងអាចដើរតួជំនួសឲ្យ Hector Bellerin ដែលនឹងត្រូវផ្ទេរទៅចូលរួម ជាមួយនឹង Real Betis
ក្នុងលក្ខខណ្ឌខ្ចីជើង៕
ប្រែសម្រួល៖ស៊ុនលី
