ភ្នំពេញ៖នាព្រឹកថ្ងៃពុធ ទី១ ខែកញ្ញា ឆ្នាំ២០២១ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ដើម្បីពិនិត្យពីលក្ខណៈបច្ចេកទេសនៃសាលសម្រាប់ ត្រៀមរៀបចំការប្រកួត ស៊ីហ្គេម ឆ្នាំ២០២៣។

ក្រោយការត្រួតពិនិត្យឃើញថា សាលទាំងនេះមានស្តង់ដារបច្ចេកទេសខ្ពស់ល្អ មានហេដ្ឋារចនាសម្ព័ន្ធបន្ទប់ទីធ្លាចតយានយន្តជាដើមនោះមានលក្ខណៈសមស្រប ដែលអាចរៀបចំការតុបតែងលម្អ បំពាក់សម្ភារការប្រកួតបានយ៉ាងល្អប្រសើរ។

លោក វ៉ាត់ ចំរើន បញ្ជាក់ថា ការចុះត្រួតពិនិត្យនេះមានគណៈកម្មការជំនាញរបស់ CAMSOC ដូចជាគណៈកម្មការទីលានប្រកួត គណៈកម្មការបទប្បញ្ញត្តិ ដើម្បីត្រៀមរៀបចំទីលានកីឡាក្នុងសាល នៅទីនេះឲ្យចេញជាផែនការច្បាស់លាស់ ដើម្បីទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។ តាមការចង្អុលបង្ហាញរបស់ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍CAMSOCបានណែនាំនិងជំរុញឲ្យគ្រប់គណៈកម្មការជំនាញរបស់ខ្លួន ទាំងអស់រៀបចំសកម្មភាពការងារទាំងអស់ឲ្យបានរួចរាល់ ត្រឹមដំណាច់ឆមាសទី២ ឆ្នាំ២០២១នេះ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC»។

ទីតាំងសាលនេះមានភាពសមស្របសម្រាប់ការរៀបចំ ការប្រកួតកីឡាក្នុងសាលតាមស្តង់ដាអន្តរជាតិ ហើយស័ក្តិសមនឹងកិត្តិយសរបស់ម្ចាស់ផ្ទះស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣។ ជាមួយគ្នានោះ លោកនាយកប្រតិបត្តិក្រុមហ៊ុនOCICក៏បានចូលរួមក្នុងការត្រួតពិនិត្យសាលនេះជាមួយនឹងការធ្វើបទបង្ហាញពីសារៈសំខាន់ៗ នៃសាលនេះព្រមទាំងផ្តល់ការគាំទ្រយ៉ាងពេញទំហឹង ចំពោះការរៀបចំសាលនេះឲ្យក្លាយជាទីលានប្រកួតកីឡាក្នុងសាលសម្រាប់ព្រឹត្តិការណ៍ កីឡាដ៏ធំប្រចាំតំបន់អាស៊ីអាគ្នេយ៍ជាប្រវត្តិសាស្ត្ ររបស់ព្រះរាជាណាចក្រកម្ពុជាទៀតផង៕ដោយ៖លី ភីលីព

