ខ្សែប្រយុទ្ធ Cristiano Ronaldo បានបំបែកកំណត់ត្រារបស់ Ali Daei បានហើយ បន្ទាប់ពីរូបគេរកគ្រាប់បាល់បាន២គ្រាប់ទៀតក្នុងការប្រកួតនៅយប់មិញនេះ។

កំណត់ត្រាអ្នករកគ្រាប់បាល់បានច្រើនបំផុតនៅជម្រើសជាតិដែល Ali Daei កាន់កន្លងមកគឺមានចំនួន១១០គ្រាប់។ ខណៈដែលពេលនេះវាបានធ្លាក់ទៅ Ronaldo ជាអ្នកកាន់កាប់កំណត់ត្រានោះវិញហើយ បន្ទាប់ពីរូបគេរកបាន២គ្រាប់បន្ថែមទៀតនៅយប់មិញ ធ្វើឱ្យចំនួនរកគ្រាប់បាល់សរុបកើនដល់១១១គ្រាប់ទៅហើយ។ ដោយ២គ្រាប់នោះ Ronaldo ធ្វើបាននៅនាទី៨៩និង៩០+៦ ក្នុងការប្រកួតទល់ក្រុមសាធារណរដ្ឋអៀរឡង់។

រំលឹកថា ព័រទុយហ្គាល់បានឈ្នះសាធារណរដ្ឋអៀរឡង់ក្នុងលទ្ធផល ២-១ ក្នុងការប្រកួតវគ្គជម្រុះ World Cup 2022 នៅយប់មិញនេះ៕ប្រភព៖http://sabay
