កីឡាករវ័យ៣១ឆ្នាំ Pjanic ក្រោយអាចផ្ទេរចេញពីក្លឹប Barcelona រួចរាល់មកហើយគាត់ ក៏បានចាប់ផ្តើមធ្វើការបកស្រាយពី ស្ថានភាពនៅមុនពេល ផ្ទេរនោះភ្លាមផងដែរ ដោយមាន ទាំងការទិះតៀនគ្រូបង្វឹកផងដែរ។
Pjanic បានអះអាងថាគាត់សុខចិត្តបន្ថយ ប្រាក់កម្រៃ ដើម្បីអាចចូលរួមជាមួយនឹងក្លឹបតួកគី Besiktas ពីព្រោះគាត់ចង់បង្ហាញ វត្តមានក្នុងការប្រកួតឲ្យបានច្រើនជាងពេលដែលគាត់ នៅលេងជាមួយនឹងកីឡាដ្ឋាន Camp Nou។
មិនត្រឹមតែប៉ុណ្ណោះ Miralem Pjanic រូបនេះក៏បានចោទប្រកាន់ថាគ្រូបង្វឹករបស់ក្លឹបលោក Ronald Koeman បានមើលងាយយ៉ាងខ្លាំងមកលើរូបគាត់ ទោះបីជា Pjanic ទើបបានបង្ហាញខ្លួនតែមួយរដូវកាលគត់ឲ្យ Barcelona និងលេងបានតែ៦ប្រកួតប៉ុណ្ណោះគិតចាប់តាំងតែពីពេលផ្ទេរមកពី Juventus ។
Besiktas នឹងត្រូវចំណាយលុយប្រមាណជា២,៧លានអ៊ឺរ៉ូ ដើម្បីធានាឲ្យបានថាកុងត្រាខ្ចីជើង នឹងអាចបន្តពេញមួយរដូវកាល២០២១-២០២២៕ ប្រែសម្រួល៖ស៊ុនលី