កីឡា

Mandzukic ប្រកាសចូលនិវត្តហើយ ក្រោយលេង ក្នុងអាជីពបាន ១៧ឆ្នាំ

អតីតកីឡាករឆ្នើមរបស់ជម្រើសជាតិក្រូអាត ក្នុងសម័យកាលជើងឯករងពានរង្វាន់ពិភពលោក កាលពីឆ្នាំ២០១៨កីឡាករ Mario Mandzukic នៅថ្ងៃនេះបានប្រកាស ព្យួរស្បែកជើងរបស់គាត់ ហើយបន្ទាប់ពីបានបងបង្ហាញខ្លួន ជាកីឡាករអាជីពអស់រយៈពេល ១៧ឆ្នាំកន្លងមកនេះ។

អតីតកីឡាករខ្សែប្រយុទ្ធរបស់ក្លឹប Bayern Munich, Juventus និង AT Madrid រូបនេះបានប្រកាសចូលនិវតិ្តក្នុងពេលដែលគាត់មានអាយុ៣៥ឆ្នាំ និងក្នុងនាមជាកីឡាករ ដ៏ឆ្នើមបំផុតរបស់ក្រូអាត ដែលបានជួយឲ្យក្រុមឡើង ទៅដល់វគ្គផ្តាច់ព្រ័ត្រយ៉ាងអស្ចារ្យក្នុងប្រវត្តិសាស្ត្រ និងក្នុងពេលដែលគាត់បានលេងឲ្យ AC Milan បានពាក់រដូវកាលកន្លងមកនេះផងដែរ។

កីឡាករ Mandzukic រូបនេះបានប្រកាសដំណឹងនេះ នៅលើបណ្តាញសង្គម Instagram របស់គាត់និងបានធ្វើឲ្យអ្នកគាំទ្រជាច្រើនបង្ហាញអារម្មណ៍សោកសៅ ជាមួយនឹងបុរសជនជាតិក្រូអាត នេះយ៉ាងខ្លាំងផងដែរ។

រំលឹកឡើងវិញការចាប់ផ្តើមអាជីពដំបូង នៅឯស្រុកកំណើតជាមួយនឹងក្លឹប Marsonia និងបន្ទាប់មកក៏ចាប់ផ្តើមសាងកេរ្ត៍ឈ្មោះល្បីល្បាញនៅ Dinamo Zagreb រយៈពេល៣ឆ្នាំហើយ លើកពានកំពូលក្រូអាតផង មុនពេលចាប់ផ្តើមផ្ទេរមកលេង នៅលីគកំពូលរបស់អ៊ឺរ៉ូប៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top