ខ្សែប្រយុទ្ធ Neymar បានដោះអាវបង្ហាញដាច់ដុំរបស់ខ្លួនទៅអ្នកគាំទ្រ ក្រោយពីមានការរិះគន់ថារូបគេឡើងគីឡូខ្លាំង កាលពីប៉ុន្មានថ្ងៃមុននេះ។
Neymar ក្រោយពីចប់ការប្រកួត Copa America កន្លងទៅ រូបគេទៅសម្រាកលំហែរកាយ និងទើបតែបានចូលហាត់ជាមួយក្រុម PSG ប៉ុន្មានសប្ដាហ៍មុននេះទេ។ យ៉ាងណាមិញ ខ្សែប្រយុទ្ធរូបនេះមកលេងនៅជម្រើសជាតិប្រេស៊ីល ក៏ស្រាប់តែទទួលបានការរិះគន់ថែមទៀតទាក់ទងទៅនឹងរូបគេមើលទៅមាឌធំជាងមុននិងឡើងសាច់។

ចំពោះរឿងនេះដែរ ក្រោយពីមានការរិះគន់ភ្លាម Neymar បានតបលក្ខណៈលេងសើចវិញថាដោយសារពាក់អាវលេខ L ទើបមើលទៅឃើញធំ តែប្រកួតក្រោយៗទៀត រូបគេនឹងពាក់លេខ M វិញហើយ។ ក្រោយពីនោះមក អតីតកីឡាករ Barcelona ក៏បានដោះអាវបង្ហាញដាច់ឱ្យអ្នកគាំទ្រមើលថែមទៀត ថារូបរាងរបស់គេមិនធាត់ឡើយ៕ ប្រភព៖http://sabay

