រហូតមកដល់ពេលបើករដូវកាលថ្មីជាច្រើនប្រកួតមកហើយនេះប៉ុន្តែកីឡាករហូឡង់ Van de Beek នៅតែមិនទាន់អាចបង្ហាញខ្លួនលេងឲ្យក្រុមបិសាចក្រហម
Man UTD បាននៅឡើយនិងក្រោយពេលដែលទំរង់លេងដ៏យ៉ាងយ៉ឺនរបស់គាត់កាលពីរដូវកាលមុនផងនោះ។
ភ្នាក់ងាររបស់កីឡាករ de Beek រូបនេះបានសារភាពថាដំណឹងនៃការមកដល់របស់កំពូលកីឡាករ CR7 គឺជារឿងគួរឲ្យព្រួយបារម្ភបំផុតរបស់កីឡាករហូឡង់រូបនេះ
ពីព្រោះថាវានឹងធ្វើឲ្យអទិភាពរបស់គាត់កាន់តែតិចទៅក្នុងការបង្ហាញវត្តមានប្រកួតនៅ Old Trafford។
ទោះបីជាយ៉ាងណាក្តីលើកលែងតែ Van de Beek ប៉ុណ្ណោះតែមនុស្សគ្រប់គ្នាផ្សេងទៀតទាំងកីឡាករផងសុទ្ធតែបានបង្ហាញអារម្មណ៍រីករាយពេលមានវត្តមានរបស់កីឡាករ
វ័យ៣៦ឆ្នាំរូបនេះត្រឡប់មកកាន់ទឹកដីក្លឹបនេះវិញ៕ប្រែសម្រួល៖ស៊ុនលី
