SAO PAULO៖ ព្រឹត្តិការណ៍ការប្រកួតវគ្គជម្រុះ World Cup រវាងប្រេស៊ីលជាមួយនឹងអាហ្សង់ទីន ត្រូវបានគេលុបចោលភ្លាមៗ កាលពីថ្ងៃអាទិត្យ ដោយសារភាពចម្រូងចម្រាស នៃមេរោគ Covid-19 បានផ្ទុះឡើងនៅលើទីលានប្រកួត ដោយការនឹកស្មានមិនដល់ យោងតាមការចេញផ្សាយ ពីគេហទំព័រឌឺវីប៊ីស។

ចំពេលដែលមានទស្សនីយភាព មិនគួរឲ្យជឿនៅបពហុកីឡដ្ឋាន Neo Quimica Arena នាទីក្រុងSAO PAULO ដោយការប្រកួតរវាងក្រុមយក្សទាំង២ នៃកីឡាបាល់ទាត់ អាមេរិកខាងត្បូង ត្រូវបានបញ្ឈប់នៅពេលដែល មន្រ្តីសុខាភិបាលប្រេស៊ីល បានរត់មកលើទីលាន បង្កឲ្យមានការប៉ះទង្គិចគ្នា រវាងមន្រ្តីក្រុម និងកីឡាករ មកពីភាគីទាំង២។
អន្តរាគមន៍ដ៏គួរឲ្យភ្ញាក់ផ្អើលនេះ បានកើតឡើងប៉ុន្មានម៉ោង បន្ទាប់ពីអាជ្ញាធរ សុខាភិបាលប្រេស៊ីល បាននិយាយថា កីឡាករដែលមកពី ចក្រភពអង់គ្លេសចំនួន ៤ នាក់ ស្ថិតនៅក្នុងក្រុមរបស់អាហ្សង់ទីន គួរតែត្រូវបានដាក់ ឲ្យនៅដាច់ពីគេជាបន្ទាន់ ពីព្រោះសង្ស័យមានផ្ទុកមេរោគ Covid-19 ។
យោងតាមទីភ្នាក់ងារ តាមដានសុខភាពជាតិ របស់ប្រេស៊ីល (ANVISA)ថា កីឡាករនៅក្របខណ្ឌ Premier League គឺ Giovani Lo Celso (Tottenham), Emiliano Martinez (Aston Villa), Emiliano Buendia (Aston Villa) និង Cristian Romero (Tottenham) បានផ្តល់ព័ត៌មានមិនពិត នៅពេលពួកគេចូលប្រទេសប្រេស៊ីល ។
កីឡាករ Romero កីឡាករ Lo Celso និងកីឡាករ Martinez សុទ្ធសឹងជាកីឡាករ ជម្រើសជាតិអាហ្សង់ទីន ដែលបានចាប់ផ្តើមការប្រកួត កាលពីថ្ងៃអាទិត្យដែលជាការជួយ អន្តរាគមន៍ហួសចិត្តរបស់មន្រ្តី ANVISA ។កីឡាករទាំង ៤ នាក់ត្រូវបានចោទប្រកាន់ ពីបទមិនបង្ហាញថា ពួកគេបានចំណាយពេល នៅចក្រភពអង់គ្លេស ក្នុងរយៈពេល ១៤ ថ្ងៃមុនពេលពួកគេមកដល់ ប្រទេសប្រេស៊ីល ជាកន្លែងដែល Covid-19 បានឆក់យកជីវិតមនុស្សជាង ៥៨ ម៉ឺននាក់៕ ដោយ៖លី ភីលីព

