កីឡា

FIFA កំពុងរងចាំ របាយការណ៍ផ្លូវការ ពីមន្រ្តីការប្រកួត បន្ទាប់ពីការផ្អាក​ របស់ប្រេស៊ីល-អាហ្សង់ទីន

ក្រុងRIO DE JANEIRO ៖ សហព័ន្ធកីឡាបាល់ទាត់ពិភពលោក “FIFA” បាននិយាយនៅថ្ងៃចន្ទនេះថា ខ្លួននឹងវិភាគរបាយការណ៍ ពីមន្រ្តីការប្រកួតមុននឹងសម្រេចថា នឹងចាត់វិធានការយ៉ាងណា ចំពោះការផ្អាកការប្រកួត វគ្គជម្រុះ World Cup រវាងប្រេស៊ីល និងអាហ្សង់ទីន យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។

ការការប្រកួតកាលពីថ្ងៃអាទិត្យ នៅពហុកីឡដ្ឋានCorinthians Arena របស់ Sao Paulo ត្រូវបានបញ្ឈប់ភ្លាមៗ បន្ទាប់ពីមន្រ្តីសុខាភិបាលប្រេស៊ីល បានដើរទៅលើទីលានដើម្បីប្រឆាំង នឹងការចូលរួមរបស់កីឡាករ អាហ្សង់ទីន ៣ នាក់ពីបទរំលោភលើច្បាប់ មេរោគCOVID-19 ។ វាមិនច្បាស់ទេថា តើការប្រកួតនេះ នឹងត្រូវបានកំណត់ពេលឡើងវិញ ឬថាតើក្រុមណាមួយនឹងត្រូវពិន័យ។

សេចក្តីថ្លែងការណ៍បានសរសេរថា FIFA សោកស្តាយ ចំពោះសកម្មភាពមុនការផ្អាក ការប្រកួតរវាងប្រេស៊ីល និងអាហ្សង់ទីនសម្រាប់ការប្រកួតជម្រុះ CONMEBOL នៃការប្រកួតបាល់ទាត់ ពិភពលោក FIFA ២០២២ ដែលរារាំងអ្នកគាំទ្រ រាប់លាននាក់មិនឲ្យរីករាយ ជាមួយការប្រកួត រវាងប្រទេសបាល់ទាត់សំខាន់២ នៅលើពិភពលោក ។ របាយការណ៍ផ្លូវការ នៃការប្រកួតលើកដំបូង ត្រូវបានផ្ញើទៅ FIFA ។ ព័ត៌មាននេះនឹងត្រូវបានវិភាគ ដោយស្ថាប័នវិន័យ មានសមត្ថកិច្ច ហើយការសម្រេចចិត្ត នឹងត្រូវធ្វើឡើងតាមពេលវេលាកំណត់។

ប៉ូលីសសហព័ន្ធប្រេស៊ីល បានបើកការស៊ើបអង្កេតផ្លូវការ លើករណីនេះកាលពីថ្ងៃចន្ទ។ យោងតាមនិយតករ សុខភាពប្រេស៊ីល Anvisa ថា កីឡាករនៅ Premier League កីឡាករ Emiliano Martinez, Giovani Lo Celso, Cristian Romero និង Emiliano Buendia បំពាន់នៃការអនុលោម តាមបទបញ្ជាចូលសម្រាប់អ្នកដំណើរ។

ច្បាប់ដែលបានណែនាំ ដើម្បីទប់ស្កាត់ការរីករាលដាល នៃមេរោគCOVID-19 ហាមជនជាតិមិនមែនប្រេស៊ីល មិនឲ្យចូលប្រទេស ប្រសិនបើពួកគេបានឆ្លងកាត់ ចក្រភពអង់គ្លេស អាហ្វ្រិកខាងត្បូង អៀរឡង់ខាងជើង និងឥណ្ឌាក្នុងរយៈពេល ១៤ ថ្ងៃចុងក្រោយ៕ ដោយ៖លី ភីលីព

Most Popular

To Top