ភ្នំពេញ៖ លោកយី សុភក្ត្រា ដែលជានាយបេសកកម្មកម្ពុជា សម្រាប់ព្រឹត្តិការណ៍ការ ប្រកួតកីឡាប៉ារ៉ាឡាំពិកនៅតូក្យូនោះថា ប្រតិភូប៉ារ៉ាឡាំពិកកម្ពុជា នឹងមកដល់មាតុប្រទេសវិញ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ បន្ទាប់ពីចូលរួមពិធីបើក កីឡាប៉ារ៉ាឡាំពិកជាផ្លូវការរួចមក។

លោកបានបន្តថា ពិធីបិទព្រឹត្តិការណ៍ខាងលើ បានធ្វើឡើងកាលពីយប់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ ហើយនៅវេលាម៉ោង ២២និង៥៥នាទីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ (ម៉ោងនៅទីក្រុងតូក្យូ) ចំណែកប្រតិភូកម្ពុជានឹងចាក់ ចេញពីទីនោះហើយនឹងគ្រោង មកដល់កម្ពុជាវេលាម៉ោង១៧ និង៣០នាទីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ ហើយពួកគេនឹងធ្វើចត្តាឡីស័ក ១៤ថ្ងៃ តាមវិធានការរបស់ក្រសួងសុខាភិបាល ។
ព្រឹត្តិការណ៍ការប្រកួតកីឡាប៉ារ៉ាឡាំពិក កីឡាករជនពិការ វ៉ាន វ៉ុន ប្រកួតផ្ដាច់ព្រ័ត្របានចំណាត់ថ្នាក់លេខ៧ ហើយកីឡាករកម្ពុជារូបនេះ ប្រជែងមិនបានមេដាយមែនតែ គេបានបង្កើតនូវកំណត់ត្រាថ្មីដោយចម្ងាយ ១០០ម៉ែត្រ គេប្រើថិរវេលាត្រឹមតែ១៤,២១វិនាទីប៉ុណ្ណោះ ។
ចំពោះមេដាយមាស បានទៅលើកីឡាករថៃ Athiwat Paeng-Nuea ប្រើថិរវេលា១៣,៧៦វិនាទី មេដាយប្រាក់បាន ទៅអតីតម្ចាស់មេដាយមាស ទីក្រុងរីយ៉ូប្រទេសប្រេស៊ីល ឆ្នាំ២០១៦ Lao Pekka Tahti មកពីប្រទេសហ្វាំងឡង់ប្រើថិរវេលា ១៣,៨៥វិនាទី និងមេដាយសំរិទ្ធបាន ទៅកីឡាករម៉ិកស៊ីកូឈ្មោះ Juan Pablo Garcia ដែលប្រើថិរវេលា១៣,៨៧វិនាទី ។

កីឡាករ វ៉ាន វ៉ុន បានបំបែកថិរវេលាចាស់ របស់ខ្លួនដែលធ្វើក្នុងវគ្គជម្រុះកាល (Heat-1) ដែលធ្វើពីព្រឹកដោយប្រើថិរវេលា១៤,៣៩វិនាទី ចំពោះកីឡារដែលជាប់ចំណាត់ ថ្នាក់ក្រោយគេក្នុងវគ្គផ្ដាច់ព្រ័ត្រ គឺកីលាករមកពីហូល្លង់ឈ្មោះ Kenny Van Weeghel ធ្វើក្នុងថិរវេលា១៤,៥៣វិនាទី ៕
