ក្លឹបជើងឯកអាល្លឺម៉ង់ Bayern Munich នៅក្នុងការប្រកួតពានរង្វាន់ Champion Leagues កាលពីយប់មិញនេះ បានធ្វើបាបក្រុមអេស្បាញ
Barcelona សាជាថ្មីទៀតហើយ ក្នុងលទ្ធផលដល់ទៅ៣ទល់នឹង០ នៅក្នុងទឹកដីប្រទេសអេស្បាញតែម្តង។
ក្រុមអ្នកគាំទ្របាននាំគ្នាអន់ចិត្ តនិងខឹងសំបារយ៉ាងខ្លាំង សម្រាប់ការបរាជ័យលើកនេះនៅក្នុងទឹកដី Camp Nou ខ្លួនឯងផងពិសេសនោះគឺថាការប្រកួតកន្លងមកនាពេល ចុងក្រោយ Bayern Munich គឺបានលត់ Barcelona ដូចគ្នានេះដែរក្នុងលទ្ធផលដល់ទៅ៨ទល់នឹង២ផងដែរ។
មានអ្នកគាំទ្រម្នាក់ក្នុងចំណោមនោះ បានថែមទាំង ធ្វើការលើកបដាដែលនិយាយថា Koeman ត្រូវចាកចេញពីក្លឹបផង។ប៉ុន្តែអ្វីដែលជារឿងសំខាន់នៅពេលនេះនោះគឺថា វាគ្រាន់តែជាការប្រកួតបើកឆាក ដំបូងរបស់ Barcelona នៅក្នុងវគ្គចែកពូល Champion Leagues ប៉ុណ្ណោះ៕
ប្រែសម្រួល៖ស៊ុនលី