អតីតខ្សែការពាររបស់ Chelsea និងជម្រើសជាតិអង់គ្លេស Joe Cole បាននិយាយសរសើទៅកាន់ខ្សែប្រយុទ្ធរបស់តោខៀវនាពេលបច្ចុប្បន្ន Romelu Lukaku ថាជាអ្នកសម្លាប់ដ៏ច្បាស់ និងអាចជាប់ជាកីឡាកររកគ្រាប់បាល់បានច្រើនជាងគេ (Top Scorer ) នៅ UEFA Champioins League នារដូវកាលនេះ។
Lukaku បានតែតបញ្ចូលទីនៅនាទីទី៦៨ ក្រោយពេលខ្សែការពារ Cesar Azpilicueta លើកពីស្លាប ដើម្បីយកឈ្នះទៅលើក្រុម Zenit St Petersburg ១-០ ក្នុងជំនួបបើកឆាកសន្សំពិន្ទុក្នុងពូល H នៅទឹកដី Stamford Bridge ។ ក្រោយការយកឈ្នះនេះអតីតខ្សែការពារ Joe Cole បានសរសើដល់ទម្រង់លេងរបស់ Lukaku ថាល្អខ្លាំងមែនទែន ដើម្បីការពារជើងឯក UEFA Champions League រដូវកាលនេះក្រោមការដឹកនាំរបស់លោក Thomas Tuchel ។
Lukaku រកបាន៤គ្រាប់ក្នុងការបង្ហាញខ្លួន៤ប្រកួតក្រោយពេលចូលរួមជាមួយ Chelsea កាលពីដើមរដូវកាលក្នុងតម្លៃ៩៨លានផោន។ ក្រោយការបង្ហាញទម្រង់លេងល្អយប់មិញ Joe Cole បាននិយាយថា « Lukaku នឹងក្លាយជាកីឡាកររកគ្រាប់បាល់បានច្រើនជាងគេនៅ UCL រដូវកាល។ ពេលនេះ Lukaku ជាអ្នកសម្លាប់ និងជាអ្នកបញ្ចប់ទីដ៏ល្អឥតខ្ចោះរបស់តោខៀវ»។



កាលពីពេលកន្លងទៅអ្នកដែលរកបានគ្រាប់បាល់បានច្រើនជាងគេនៅ UEFA Champions League ត្រូវបានគេដឹងថា មានតែ Ronaldo និង Messi ប៉ុន្តែមួយរយៈចុងក្រោយនេះគេឃើញថាមាន Neymar, Lewandowski និង Erling Haaland ជាដើម៕ ប្រភព៖http://sabay
