ភ្នំពេញ ៖ ព្រឹត្តិការណ៍ប្រដាល់សាកល ដែលគេប្រសិទ្ធិនាមថា Ultimate Boxing Championship 2021 បានបើកការប្រកួតហើយនៅ
ព្រលប់ថ្ងៃទី១៩កញ្ញា នាក្លិបប្រដាល់ របស់នាយកដ្ឋានអង្គរក្ស ចំណែកការប្រកួត ដែលមានចំនួន៦គូរ នោះគូរទី១ អ្នកប្រដាល់ថា រីវ៉ាក្លិបនាគរាជមានជ័យ ប្រកួតឈ្នះអ្នកប្រដាល់រិទ្ធ មករាក្លិបគុជសារ ដែលគូនេះប្រកួតគ្នា ក្នុងប្រភេទទម្ងន់៤៩គីឡូក្រាម ។ ប្រកួតក្នុងប្រភេទទម្ងន់៤៩គីឡូក្រាម ដែរនោះ អ្នកប្រដាលអំ ខេមក្លិបអារុណរះកីឡា ប្រកួតឈ្នះអ្នកប្រដាល់លី ប៊ុនហួរ ក្លិបមីស្ទ័រលីខេត្តសៀមរាប ។

អ្នកប្រដាល់លីន សេងហុង ក្លិបបូរីរាជសីហ៍ មានរិទ្ធប្រកួតចាញ់ អ្នកប្រដាល់សៅ រង្ស៊ី ក្លិបបញ្ជាការដ្ឋានកងទ័ពជើងទឹក ដោយគូនេះ ប្រកួតគ្នា ក្នុងប្រភេទទម្ងន់៥២គីឡូក្រាម ។ អ្នកប្រដាល់អ៊ូច ធារិទ្ធក្លិបគុជសារប្រកួតឈ្នះអ្នកប្រដាល់ពេជ្រ សំរិទ្ធក្លិបអារុណរះកីឡា ដោយអ្នកប្រដាល់ ទាំង២រូបនេះប្រកួតគ្នា ក្នុងប្រភេទទម្ងន់៥៦គីឡូក្រាម ។

ប្រកួតគ្នាក្នុងប្រភេទ ទម្ងន់៦០គីឡូក្រាម អ្នកប្រដាល់អូច ដេវីដក្លិបអារុណរះកីឡា ប្រកួតឈ្នះអ្នកប្រដាល់ស៊ឹម ពិសិដ្ឋ ក្លិបតាឡីដំរីមាន
រិទ្ធ ។ ចំពោះការប្រកួតក្នុង ប្រភេទទម្ងន់៦៤គីឡូក្រាមវិញនោះ អ្នកប្រដាល់សែត សារិទ្ធ ក្លិបនាគរាជមានជ័យ ប្រកួតស្មើពិន្ទុ ជាមួយអ្នកប្រដាល់ម៉ាង ព្រហ្មម៉ាញក្លិប កងចក្ររាជសីហ៍មានរិទ្ធ ។

ថ្លែងប្រាប់អ្នកកាសែត ក្រោយបញ្ចប់ការប្រកួតលោក ប៊ុយ សោភ័ណ្ឌ ដែលជាអគ្គលេខាធិការ សហព័ន្ធកីឡាប្រដាល់ សាកលកម្ពុជា
បញ្ជាក់ថា ការប្រកួតគឺកីឡាករ បានប្រកួតដោយអស់ពីសមត្ថភាព ហើយលោកក៏ទទួលស្គាល់ដែរថា ការប្រកួតពិតជាមាន ការសន្លប់ច្រើន
ដោយសារតែសមត្ថភាពខុសគ្នា តែសហព័ន្ធនឹងបង្កើត នូវគណៈកម្មការផ្គូរផ្គង ដើម្បីឲ្យការប្រកួតកាន់ តែអស្ចារ្យ ។

លោកបញ្ជាក់ដែរថា នេះជាការប្រកួត ដែលមានសារសំខាន់ ព្រោះវាជាឧិកាសសម្រាប់ដុសខាត់ សមត្ថភាពកីឡាករ ឲ្យកាន់តែខ្ពស់
ហើយសម្រាប់ថ្ងៃ អនាគតប្រសិនបើកូវីដ ១៩ ធូរថយនោះ សហព័ន្ធនឹងបើកឲ្យទស្សនិកជន បានចូលទស្សនា ហើយសហព័ន្ធនឹងរៀបចំឲ្យ
មានការប្រកួត ជាលក្ខណៈអន្តរជាតិទៀតផង ៕
