កីឡា

វគ្គបណ្តុះបណ្តាល អាជ្ញាកណ្តាល ចៅក្រមកីឡាបាល់ទះ កម្រិត “គ” ឬ “C” រៀនតាមអនឡាញ

ភ្នំពេញ ៖ លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានជាតំណាង ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធាន សហព័ន្ធកីឡាបាល់ទះ កម្ពុជា នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ បានអញ្ជើញបើកវគ្គបណ្តុះបណ្តាល អាជ្ញាកណ្តាល ចៅក្រមកីឡាបាល់ទះ កម្រិត “គ” ឬ “C”តាមអនឡាញ ។

លោក បឹង គីមតោ អគ្គលេខាធិការ នៃសហព័ន្ធកីឡាបាល់ទះកម្ពុជា បានប្រាប់ឲ្យដឹងថា ថ្ងៃនេះ គឺជាទិវាមួយ ដ៏នក្ខតឫក្ស ដែលសហព័ន្ធ កីឡាបាល់ទះកម្ពុជា បានប្រារព្ធពិធី បើកវគ្គបណ្តុះបណ្តាល អាជ្ញាកណ្តាល ចៅក្រមកីឡាបាល់ទះ កម្រិត “គ” ឬ “C” លើកទី២ ដើម្បីលើកកម្ពស់ សមត្ថភាពបច្ចេកទេស របស់អាជ្ញាកណ្តាល ចៅក្រម សម្រាប់ត្រៀមលក្ខណៈ រៀបចំការប្រកួតលក្ខណៈជាតិ អន្តរជាតិនានា ជាពិសេស ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ ។

លោកបានបន្តថា ដោយការចង្អុរបង្ហាញ ពីថ្នាក់ដឹកនាំសហព័ន្ធក្នុងបរិបទ ការរីករាលដាល នៃមេរោគcovid-19 វគ្គបណ្តុះបណ្តាលនេះ ត្រូវបានប្តូរពី Face to face មកជាការរៀបចំ តាមប្រព័ន្ធ Zoom វិញ ហើយវគ្គនេះមានរយៈពេល៣ថ្ងៃ ដោយគិតពីថ្ងៃទី២១ ដល់ទី២៣ ខែកញ្ញា ឆ្នាំ២០២១ ដោយមានសិក្ខាកាម ចូលរួមមកពីមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្តទាំង២៥ មជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឺនកីឡា និងវិទ្យាស្ថានគរុកោសល្យបាត់ដំបង និងក្លិបបាល់ទះស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ។

លោកអគ្គបន្ថែមទៀតថា សរុបចំនួន១៤៣ នាក់ ស្រីចំនួន ១១នាក់ ចំពោះគ្រូឧទ្ទេសជាមន្រ្តីបច្ចេកទេស របស់សហព័ន្ធកីឡាបាល់ទះកម្ពុជា ដែលជាអ្នកធ្វើបទបង្ហាញលើផ្នែក ទ្រឹស្តីតាមប្រព័ន្ធ Zoom ចំពោះការរៀបចំ វគ្គបណ្តាលនេះ ប្រើប្រាស់ថវិកាគាំទ្រ ដើម្បីពន្លឿនការអភិវឌ្ឍសហព័ន្ធ កីឡាជាតិ របស់ក្រសួង អប់រំ យុវជន និងកីឡា ៕

Most Popular

To Top