កីឡា

Chelsea នឹងបន្តតាមប្រមាញ់ ខ្សែការពារឆ្នើមតម្លៃ ១០០លានផោន ម្នាក់ពីអ៊ីតាលី

ក្លឹបតោខៀវ Chelsea ម្ចាស់ជើងឯកពានរង្វាន់ អ៊ឺរ៉ុប Champion Leagues នៅតែមិនទាន់បញ្ចប់រួចរាល់នូវ ផែនការកសាងក្រុម ដ៏អស្ចារ្យមួយនៅគ្រប់ទំរង់ នៅឡើយទោះបីជា ទើបបានចាយលុយជាច្រើន ទិញបានកីឡាករថ្លៃ កាលពីកន្លមកក្តីដូចជា Lukaku ជាដើម។

តោខៀវ Chelsea ត្រូវបាន The Goal ចេញផ្សាយថានឹងបន្តពង្រឹងក្រុម នៅក្នុងតំបន់ខ្សែការពារបន្ថែមទៀត នាខែមករាខាងមុខនេះហើយក្នុងនោះ គោលដៅដ៏ធំមួយរបស់ខ្លួន គឺជាកីឡាករហូឡង់ Matthijs De Ligt ដែលបច្ចុប្បន្នកំពុងលេង ឲ្យក្លឹបអ៊ីតាលី Juventus។

ទោះបីជាយ៉ាងណាក្តីមកដល់ពេលនេះ De Ligt មានតម្លៃខ្លួនយ៉ាងហោចណាស់ ១០៣លានផោន ហើយត្រូវបានក្រុម Chelsea មើលឃើញថា ជាកីឡាករទុកសម្រាប់ជំនួស និងធ្វើការជាមួយ នឹងAntonio Rudiger បានយ៉ាងមានប្រសិទ្ធភាពបំផុត៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top