កីឡាករខ្សែការពារឆ្នើម ស្លាបឆ្វេងរបស់អង់គ្លេស Luke Shaw បានទទួលរងរបួសតាំងតែនាទីទី៣៤ ក្នុងការប្រកួតដែល Aston Villa បានយកឈ្នះបិសាចក្រហម Man UTD ក្នុងលទ្ធផល១ទល់នឹង០ ហើយវាកំពុងបានក្លាយទៅជាបញ្ហាសម្រាប់ការរៀបចំ ក្រុមនៃគ្រូបង្វឹកសម្រាប់ពាន UCL ជាមិនខាន។
មិនបានប៉ុន្មានផងនៅ១៥នាទី មុនចប់ការប្រកួត Maguire បានទទួលរងរបួសម្នាក់ទៀត និងបានធ្វើឲ្យគ្រុបង្វឹកលោក Solskjaer មានការប៉ះពាល់យ៉ាងខ្លាំង ខណៈដែលការប្រកួតក្នុងលីគបរាជ័យហើយកីឡាករ សំខាន់ក៏ត្រូវបាត់បង់សម្រាប់ការប្រកួតពានរង្វាន់ធំទៀតផងនោះ។
នៅចប់ការប្រកួតលើកនេះគ្រូបង្វឹកលោក Solskjare បាននិយាយបែបនេះថា៖នៅក្នុងស្ថានភាពនេះ ពួកគេហាក់ដូចជាមិនសូវល្អឡើយ ក្នុងការប្រកួតសម្រាប់ថ្ងៃពុធនេះហើយ យើងនឹងបន្តរងចាំមើលទាំងអស់គ្នា សាជាថ្មីទៀតរយៈពីរឬបីថ្ងៃ។
ការប្រកួតដំបូងរបស់ Man UTD នៅ UCL បានបរាជ័យក្រោមស្នាដៃរបស់ Young Boys នៅក្នុងវគ្គជម្រុះតាមពូលម្តងហើយហើយនឹងត្រូវប្រកួត បន្ទាប់ជាមួយនឹងជាមួយនឹង Villareal នៅសប្តាហ៍ក្រោយប៉ុន្តែជាមួយនឹងបញ្ហាខ្សែការពារ៕
ប្រែសម្រួល៖ស៊ុនលី