គ្រូបង្វឹកក្លឹប Juventus លោក Massimiliano Allegri បានអះអាងនៅថ្ងៃនេះកីឡាករ ខ្សែប្រយុទ្ធអាហ្សង់ទីន Paulo Dybala នឹងខកខានការប្រកួតរបស់ Juventus ដែលត្រូវប៉ះនឹងក្រុមតោខៀវ Chelsea ក្នុងក្របខណ្ឌពានរង្វាន់ Champion Leagues បន្ទាប់ពីបានទទួលរងរបួស នៅក្នុងការប្រកួតប៉ះទង្គិចគ្នាជាមួយនឹងក្រុម Sampdoria ។
ក្នុងនោះផងដែរគ្រូបង្វឹកដដែលក៏បានអះអាងដែរថា កីឡាករ Alvaro Morata ក៏នឹងត្រូវអវត្តមានដូចគ្នាផងដែរ នៅក្នុងការប្រកួតដ៏សំខាន់មួយនេះ។
Dybala បានចូលរួមក្នុងការប្រកួតរបស់ Juvetnus ប៉ះនឹង Sampdoria ក្នុងទឹកដី Allianz Stadium ក្នុងនាមជាប្រធានក្រុមផងនិងជាអ្នករកគ្រាប់បាល់បានដំបូងផងតាំង តែពីនាទីទី១០ប៉ុន្តែត្រូវបានប្តូរចេញភ្លាម ក្រោយប៉ះទង្គិចជាមួយនឹងកីឡាកររបស់ Sampdoria ហើយបង្កទៅជារបួសសាច់ដុំ។
ទោះបីជាយ៉ាងណាក្តីកីឡាករខ្សែប្រយុទ្ធទាំងពីររូបនេះ នឹងត្រូវអវត្តមានយូរប៉ុណ្ណានោះគឺនៅមិនទាន់ អាចបានដឹងច្បាស់នៅឡើយទេគឺត្រូវរងចាំរហូតដល់មានការធ្វើតេស្តសាជាថ្មី នៅថ្ងៃចន្ទនេះជាមុន សិនពីសំណាក់ក្រុមគ្រពេទ្យរបស់ក្លឹប៕
ប្រែសម្រួល៖ស៊ុនលី