ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញការប្រកាសអន្តរក្រសួង ស្តីពីគោលការ ឧបត្ថម្ភសម្រាប់ការប្រមូលផ្តុំហ្វឹកហាត់ ក្រុមកីឡាករ-កីឡាការិនីជម្រើសជាតិ ក្រុមកីឡាករ-កីឡាការិនីថ្នាល គ្រូបង្វឹក គ្រូជំនួស និង អនុរក្ស និងប្រាក់រង្វាន់ជយលាភី ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡា លក្ខណៈអន្តរជាតិផ្លូវការ នៅក្នុង និងក្រៅប្រទេស ។
សម្រាប់ប្រាក់ឧបត្ថម្ភ គ្រូបង្វឹក គ្រូជំនួស និងក្រុមកីឡាករ-កីឡាការិនីជម្រើសជាតិ ទៅតាមប្រភេទព្រឹត្តិការណ៍ ការប្រកួតកីឡា ព្រមទំាងមានសុពលភាព តាមប្រភេទកីឡា នៃឆ្នាំប្រកួតក្នុងករណីជាប់ជាជម្រើសជាតិ បានចូលរួម ឬមិនចូលរួមប្រកួតកីឡាឆ្នាំបន្ទាប់ ។
ចំណែកប្រាក់រង្វាន់ លើកទឹកចិត្ត គ្រូបង្វឹក គ្រូជំនួស និងក្រុមកីឡាករ-កីឡាការិនី ដែលទទួលបានជយលាភី ក្នុង ការប្រកួតជា លក្ខណៈអន្តរជាតិផ្លូវការ នៅក្នុង និងក្រៅប្រទេស ជាលក្ខណៈហ្គេម (GAME) និងជើងឯក (Championship) ៕