Ansu Fati ទើបតែបានបង្ហាញខ្លួន សាជាថ្មីក្រោយការខកខាន ការប្រកួតអស់រយៈពេល១០ខែ ដោយសាររបួសធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវ តែធ្វើឲ្យគាត់វះកាត់ដល់ទៅ៤ មុនពេលអាចត្រឡប់ ចូលហ្វឹកហាត់វិញ ។
ក្នុងនាមជាកីឡាករលេខ១០ថ្មីផង របស់ក្លឹបជំនួសតំណែង របស់កំពូលកីឡាករ Lionel Messi កីឡាករ Fati ទើបតែបានបង្ហាញខ្លួនវិញ ជាលើកដំបូងកាលពីចុងសប្តាហ៍ព្រមទាំង អាចរកគ្រាប់បាល់ បានគ្រាប់ដំបូងរបស់ខ្លួន ។
នៅថ្ងៃនេះក្លឹប Barcelona ហាក់ដូចជាមិននៅរងចាំយូរឡើយ ក្នុងការបន្តកុងត្រាថ្មី ជូនកីឡាករវ័យ១៨ឆ្នាំរូបនេះ ខណៈដែលកុងត្រាចាស់ នឹងត្រូវផុត កំណត់ ត្រឹមចុងរដូវកាលនេះ ទៅហើយនោះគឺ ជាកុងត្រាថ្មី ដែលមានរយៈពេលបណ្តោះអាសន្ន២ឆ្នាំសិន៕
ប្រែសម្រួល៖ស៊ុនលី
