តៃកុងឡានរបស់ Cristiano Ronaldo ២នាក់ ត្រូវគេប្រទះឃើញបានបើកឡានទំនើបៗ២គ្រឿង រង់ចាំចាក់សាំងចំនួន ៦ម៉ោង ៤០នាទី នៅឯទីក្រុង Cheshire ប្រទេសអង់គ្លេស កាលពីថ្ងៃពុធ ទី២៩ ខែកញ្ញា ឆ្នាំ២០២១ម្សិលមិញនេះ។ បើយោងតាមការចុះផ្សាយរបស់ Daily Mail នៅក្នុងថ្ងៃនេះ។
ដោយសារតែកន្លែងរស់នៅរបស់កីឡាករនេះមិនមានកន្លែងចាក់សាំងក្រៅពីហ្នឹង អ្នកបើកឡានឲ្យកំពូលខ្សែប្រយុទ្ធខាងលើ បានមកចាំនៅកន្លែងចាក់តាំងពីម៉ោង២រសៀល និងរង់ចាំរហូតដល់ម៉ោង៩យប់។
ក្រោយរង់ចាំជិត៧ម៉ោង ដោយដឹងថាឡានដឹកសាំងមកដល់ការាសសាំងនេះមិនមក តៃកុងឡានទាំងពីរនេះ ក៏សម្រេចចាកចេញទៅវិញ ដោយមិនបានចាក់សាំងសូម្បីតែមួយតំណក់។
បើតាមប្រភពខាងលើមូលហេតុដែលធ្វើឲ្យមានការខ្វះខាតសាំងនៅការាសសាំងបែបនេះ គឺដោយសារខាងរដ្ឋាភិបាលអង់គ្លេសជាកំណត់ ក្រោយមនុស្សជាច្រើនបានជ្រួលច្របល់ទៅទិញសាំងទុក បន្ទាប់ពីលឺព័ត៌មានថានឹងមានការកាត់បន្ថយការដឹកសាំង និងការាសសាំងមួយចំនួនត្រូវបិទ។
គួរបញ្ជាក់ផងដែរថា មិនមាននរណាម្នាក់បានឃើញ Ronaldo នៅក្នុងហេតុការណ៍ខាងលើនោះទេ ហើយអ្នកបើកឡានទាំងរូបនេះហើយត្រូវបានគេស្គាល់ថាជាអ្នកតាមការពារកីឡាករនេះជាប្រចាំ៕
ប្រភព៖ http://sabay