មកដល់ពេលនេះបញ្ហា ហិរញ្ញវត្ថុរបស់ក្លឹបយក្ស អេស្បាញ Barcelona នៅតែបន្តនៅឡើយ ហើយោជឿជាក់ថា ក្លឹបនេះនឹងត្រូវ
តែបន្តការកាត់បន្ថយប្រាក់ កម្រៃនិងប្រាក់ចំណាយជាច្រើនទៀត ក្នុងរយៈពេល១ឬ២ឆ្នាំទៀត មុនពេលអាចនាំយក កីឡាករខ្លាំង
និងល្បីឈ្មោះមកវិញបាន ។
The Goal បានស្រាវជ្រាវ រកឃើញថា Barcelona នៅតែបន្តមានបញ្ហាហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ នៅឡើយទោះបីជាបានបន្ទាប
ប្រាក់កម្រៃកីឡាករ យ៉ាងច្រើន កន្លងមកក្តីជាក់ស្តែង ដូចជាការចាកចេញ របស់ Luiz Suarez, Antoine Griezmann និង
កំពូលកីឡាករ Lionel Messi ជាដើម ។
មកដល់ពេលនេះ Barcelona អាចសន្សំបានដល់ទៅ២០០លានអ៊ឺរ៉ូ ក្នុងមួយឆ្នាំពីប្រាក់ខែ របស់កីឡាករ ប៉ុន្តែជាក់ស្តែងទំហំចំណាយប្រចាំ
ឆ្នាំនៅតែច្រើននៅឡើយពោល គឺលើសពី៣០០លានអ៊ឺរ៉ូ ដែលជាចំនួនលើសការកំណត់ របស់លីគកំពូល La Liga ៕
ប្រែសម្រួល៖ស៊ុនលី