ក្រោយការប្រកួត យប់មិញនេះ បានបង្ហាញច្បាស់ម្តងទៀត ហើយថា ទំរង់លេងរបស់ Barcelona គឺពិតជាធ្លាក់ចុះខ្លាំង មែនទែន ក្រោមការដឹកនាំ របស់លោក Ronald Koeman ជាមួយនឹងបរាជ័យ ជាបន្តបន្ទាប់ ។
AT Madrid ជាម្ចាស់ផ្ទះបានលត់ក្រុមភ្ញៀវ Barcelona ក្នុងលទ្ធផលដល់ទៅ ២ទល់នឹង០ ដោយក្នុងនោះមួយមាន គ្រាប់ជាការស៊ុតបញ្ចូលទី ដាច់ចង្កេះអ្នកចាំទីពីសំណាក់ អតីតកីឡាករ Luiz Suarez របស់ Barcelonaផងដែរ។
គ្រាប់បាល់ទាំង២គ្រាប់កើតចេញ តាំងតែពីការប្រកួតតង់ទី១ មកម្ល៉េះដោយគ្រាប់ដំបូង រកបានដោយកីឡាករ Lemar នៅ
នាទីទី២៣និងមួយគ្រាប់ចុង ក្រោយដោយ Suarez នៅនាទីទី៤៤ ។
ទោះបីជាអាចគ្រប់គ្រងបាល់ បានទៅដល់៧០ភាគរយក្តីតែ Barcelona មិនអាចធ្វើអ្វីបានឡើយ និងបានត្រឹមតែស៊ុតចំគោលដៅ តែ២ដងប៉ុណ្ណោះ
តែ AT Madrid ដែលស៊ុតចេញ បានតែ៣ដងបែរជាស៊ុត ចំគោលដៅទាំង៣ដង ៕
ប្រែសម្រួល៖ស៊ុនលី