ក្លឹបមេឃខៀវ Man City និងគ្រូបង្វឹករបស់ក្លឹបលោក Pep Guardiola ត្រូវបានគេជឿជាក់ថា កំពុងធ្វើការ
តាមដានចង់ បានកីឡាករ យុវជនឆ្នើមម្នាក់ របស់ក្លឹប Barcelona ដែលមានឈ្មោះថា Nico Gonzalez។
កីឡាករខ្សែបម្រើការពារវ័យទើបតែ១៩ឆ្នាំរូបនេះ បានផ្ទេរមកចូលរួមជាមួយនឹងក្រុម Barcelona B ហើយបន្ទាប់មក
ក៏បានជាប់ឈ្មោះជាកីឡាករនៅក្នុងឈុតធំរបស់លោក Ronald Koeman ផងដែរហើយជឿជាក់ថា កំពុងតែមានអនាគត
យ៉ាងភ្លឺស្វាងចំពោះ អាជីពរបស់គាត់។

អ្នកជំនាញបាល់ទាត់មើលឃើញថា វាគឺជាឱកាសដ៏ល្អបំផុត សម្រាប់លោក Pep និង Man City នៅពេលនេះពីព្រោះថា Barcelona
កំពុងជួបបញ្ហាហិរញ្ញវត្ថុផងនិងបញ្ហា ទំរង់លេងធ្លាក់ចុះខ្លាំងផង៕
ប្រែសម្រួល៖ស៊ុនលី
