ខ្សែបម្រើ Andros Townsend ដែលជាកីឡាកររបស់ក្លឹប Everton បានធ្វើរបៀបអបអរតាមខ្សែប្រយុទ្ធ Cristiano Ronaldo ក្រោយស៊ុតចូលមួយគ្រាប់នៅនាទីទី៦៥ ក្នុងប្រកួត តទល់នឹងក្លឹប Manchester United កាលពីថ្ងៃសៅរ៍កន្លងទៅ ដែលធ្វើឲ្យប្រកួតនេះ មានលទ្ធផលចុង ក្រោយគឺស្មើគ្នា ១-១។
ក្រោយប្រកួតចប់ភ្លាមៗ កីឡាកររូបនេះថែមទាំង បានរត់ទៅតាមសុំអាវពី Ronaldo ថែមទៀត ព្រោះថាកំពូលខ្សែប្រយុទ្ធព័រទុយហ្គាល់រូបនេះជាកីឡាករ ដែលខ្លួនពេញចិត្តបំផុត។
បើតាមខ្សែបម្រើ Everton ខាងលើនិយាយប្រាប់ទៅកាន់ Talksport នៅក្នុងថ្ងៃនេះបានឲ្យដឹងថា ក្រោយចប់ភ្លាម គេរត់ទៅសុំអាវពី Ronaldo ភ្លាម គេថែមទាំងបានឭ Ronaldo កំពុងនិយាយបែបរអ៊ូពីការប្រកួតហ្នឹងជាភាសាព័រទុយហ្គាល់ទៀតផង តែម៉េចក៏ដោយគេនៅតែតាមសុំ ៣ ទៅ៤ដងឯណោះ ទម្រាំតែ Ronaldo ព្រមឲ្យ តែគេនឹងឲ្យនៅខាងក្នុង។ Townsend បានរង់ចាំមួយសន្ទុះ នៅបន្ទប់ផ្លាស់សំលៀកបំពាក់ ក៏មានអ្នកយកមកឲ្យ។
ក្រោយទទួលបានអាវពី Ronaldo បែបនេះ Townsend សប្បាយចិត្តជាខ្លាំង គេថែមទាំងបានបង្ហោះនៅលើបណ្ដាញសង្គមទៀតផង។
ទាក់ទងការចម្លងរបៀបអបអរតាម Ronaldo ខ្សែបម្រើ Everton រូបនេះមិនដឹងថា Ronaldo ដឹងឬក៏អត់ទេ តែកីឡាកររូបនេះក៏បាននិយាយបែបលេងសើចថា ប្រសិនជា Ronaldo ឃើញប្រហែលគេមិនឲ្យអាវហ្នឹងទេ៕