កីឡា

ចាយ​លុយ​ដូច​ក្រដាស ! ​ព្រះ​អង្គ​ម្ចាស់ Salman ​ម្ចាស់​ក្លឹប Newcastle ​ជា​មនុស្ស​លេខ​១ ​គ្រប់​យ៉ាង

​ព្រះ​អង្គ​ម្ចាស់​ Mohammad bin Salman ​បាន​ចំណាយ​ប្រាក់ ​ប្រមាណ​៣០៥​លាន​ផោន ​ដើម្បី​ទិញ​យក​ក្លឹប​បាល់ទាត់ Newcastle United ​បាន​ជា​ផ្លូវការ​ហើយ ។

​ការ​ប្រកាស​ជា​ផ្លូវការ ​នៃ​ការ​ទិញ​បាន​នេះ ​បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ Newcastle United ​សប្បាយ​ចិត្ត​ជា​ខ្លាំង ក៏ព្រោះ​តែ​ពួកគេ​ដឹង​ច្បាស់​ថា ​ក្រោម​ការ​គ្រប់គ្រង​របស់​ព្រះ​អង្គ​ម្ចាស់ Salman ​ក្លឹប​មួយ​នេះ​នឹង​រីក​ចំរើន ​ឬ​អាច​និយាយ​ថា ​ក្លាយ​ជា​ក្លឹប​ធំ​មួយ​ នៅ​ថ្ងៃ​អនាគត​មិន​ខាន ។ ​តើ​មាន​អ្វី​ដែល​ជា​សំអាង​នោះ? ​គ្រប់​យ៉ាង​របស់​ព្រះ​អង្គ​ម្ចាស់ Salman ​សុទ្ធ​តែ​លេខ​១ ​ជា​និច្ច​តាំង​ពី​ដើម​មក​ហើយ ​ក៏​ព្រោះ​តែ​ទ្រព្យ​ជាង ​៣០០​ពាន់​លាន​អឺរ៉ូ​របស់​ព្រះ​អង្គ។​

​គ្រួសារ​រាជ​វង្ស​អង្គ​នេះ ​ចាយ​ប្រាក់​មិន​ស្ដាយ​នោះ​ទេ ។ ​ព្រះ​អង្គ​បាន​ទិញ​ផ្ទះ​មួយ​តម្លៃ​២៣០​លាន​ផោន ​កាល​ពី​ឆ្នាំ​២០១៥​កន្លង​ទៅ ​នៅ​ប្រទេស​បារាំង ។ ​ដោយ​គ្រាន់​តែ​បាន ​ទៅ​ឃើញ​ម្ដង​ប៉ុណ្ណោះ ​ក៏​សម្រេច​ចិត្ត​ជះ​លុយ​ជាង ​២០០ ​លាន​ផោន​ ទិញ​តែ​ម្ដង ។ ​វា​បាន​ក្លាយ​ជា​ផ្ទះ​ថ្លៃ​បំផុត​នៅ​លើ​លោក​នេះ ។ ព្រះ​អង្គ Salman ​ក៏​ជា​ម្ចាស់​នាវា​កម្សាន្ត Serene ​តម្លៃ​៣៨០​លាន​ផោន​ផង​ដែរ ។ ​មួយ​វិញ​ទៀត ​ព្រះ​អង្គ​ក៏​បាន​ចំណាយ​ប្រាក់​៣៤០​លាន​ផោន​ទៀត​ កាល​ពី​ឆ្នាំ​២០១៧ ​ដើម្បី​ទិញ​យក​គំនូរ​១​ផ្ទាំង​របស់ Leonardo da Vinci ​។ ​

ផ្ទះ​មួយ​តម្លៃ​២៣០​លាន​ផោន
ក្រៅ​ពី​ចំណាយ​ប្រាក់ ​រាប់​រយ​លាន​ផោន​នេះ​ហើយ ​ព្រះ​អង្គ​ម្ចាស់ Salman ​ក៏​ដើរ​តួរ​យ៉ាង​សំខាន់ ​ក្នុង​វិស័យ​នយោបាយ​ផង​ដែរ ។ ​ព្រះ​អង្គ​ត្រូវ​បាន​គេ​ស្គាល់​ថា​ ជា​មិត្ត​របស់​អតីត​ប្រធានាធិបតី​អាមេរិក Trump ​និង​លោក ពូទីន ​មេ​ដឹក​នាំ​រុស្ស៊ី​ផង​ដែរ ។ ត្រឹម​ព្រះជន្ម​៣៦​ឆ្នាំ​នេះ ​ព្រះ​អង្គ Salman ​ត្រូវ​បាន​មេ​ដឹក​នាំ​ពិភពលោក​ទាំង​អស់ ​ស្វាគមន៍​ និង​រាប់​អាន​ជា​ខ្លាំង​ទៅ​ហើយ ៕

Most Popular

To Top