ខ្សែប្រយុទ្ធ Cristiano Ronaldo ត្រូវឈ្នះពានកីឡាករឆ្នើមប្រចាំខែកញ្ញា របស់ Premier League នៅក្នុងថ្ងៃនេះ ក្រោយឆ្លងកាត់ការបោះឆ្នោតពីសំណាក់អ្នកគាំទ្រ និងអ្នកជំនាញបាល់ទាត់នៅលីគកំពូលមួយនេះ។
នៅក្នុងខែកញ្ញាកន្លងទៅនេះ Ronaldo បានស៊ុតសរុប១៧ជើង ប៉ុន្តែចូលតែ៣គ្រាប់ប៉ុណ្ណោះ ក្នុងប្រកួតតទល់នឹងក្លឹប Newcastle ២គ្រាប់ និងតទល់នឹងក្លឹប West Ham ១គ្រាប់។
ការឈ្នះពានកីឡាករឆ្នើមប្រចាំខែនៅ Premier League នេះជាលើទី៥ហើយ សម្រាប់កំពូលខ្សែប្រយុទ្ធនេះដោយធ្លាប់ឈ្នះចំនួន៤ដង កាលមកលេងឲ្យ Man Utd លើដំបូង នៅក្នុងនោះឈ្នះចំនួន២លើកនៅឆ្នាំ២០០៦ និង២លើកនៅឆ្នាំ២០០៨៕
ប្រភព៖ http://sabay