បារាំងទីបំផុត ក្រោយខកខានចិត្ត ក្នុងព្រឹត្តិការណ៍អ៊ឺរ៉ូ ឆ្នាំ២០២០ កន្លងមកនេះ គឺបានលើកពានរង្វាន់ សំខាន់មួយទៀត ជាលើកទី២ ក្រោមការដឹកនាំ របស់លោក Deschamps ហើយបន្ទាប់ពីពានរង្វាន់ ពិភពលោកឆ្នាំ២០១៨។
តាមពិតទៅការ ប្រកួតយប់មិញនេះ បារាំងគ្រប់គ្រង បាល់បានតិចប៉ុណ្ណោះ ត្រឹមតែ៣៦ភាគរយ ខណៈដែលអេស្បាញ អាចធ្វើបានរហូតទៅដល់៦៤ភាគរយ ប៉ុន្តែឱកាស នៃការស៊ុតចេញបាន ៤ដងដូចគ្នា ចំគោលដៅ។
ការប្រកួតតង់ទី១ មិនមានគ្រាប់បាល់កើតឡើង ឡើយរហូតដល់តង់ទី២ នាទីទី៦៤ ទើបកីឡាករ Mikel Oyarzabal អាចរកបានគ្រាប់បាល់បាន ប៉ុន្តែបានតែ២នាទីទី បារាំងតាមយកស្មើ វិញដោយកីឡាករ Benzema ហើយការប្រកួតអូសបន្លាយ ដល់ចុងម៉ោងនាទីទី៨០ ទើប Mbappe អាចរកគ្រាប់បាល់ជ័យជំនះ ឲ្យបារាំងបាន ៕
ទោះបីជាយ៉ាងណាក្តីអេស្បាញ បានត្រឹមត្រឡប់ទៅនឹងផ្ទះវិញ ជាមួយឈ្មោះជើងឯករង ឬជាពានសម្រិទ្ធដំបូងបំផុត ក្រោមការដឹកនាំ របស់គ្រូបង្វឹកលោក Luis Enrique ៕
ប្រែសម្រួល៖ស៊ុនលី