ខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi បានទទួលពានលើកទឹកចិត្តមួយពីសហព័ន្ធបាល់ទាត់អាហ្សង់ទីននៅថ្ងៃនេះ ក្រោយបានក្លាយជាកីឡាករអាមេរិកខាងត្បូង ដែលរកគ្រាប់បាល់ច្រើនបំផុតឲ្យក្រុមជម្រើសជាតិរបស់ខ្លួននៅក្នុងថ្ងៃនេះ។
បន្ទាប់ពី ខ្សែប្រយុទ្ធរូបនេះស៊ុតចូលមួយគ្រាប់នៅនាទីទី៣៨ ក្នុងប្រកួត World Cup វគ្គជម្រុះតទល់នឹងក្រុមជម្រើសជាតិអ៊ុយរុយហ្គាយនៅក្នុងថ្ងៃនេះ គ្រាប់បាល់សរុបដែលកីឡាកររកបានឲ្យក្រុមជម្រើសជាតិកើនដល់ ៨០គ្រាប់ ដែលជាចំនួនគ្រាប់បាល់ច្រើនជាងគេសម្រាប់កីឡាករអាមេរិកខាងត្បូងចំពោះក្រុមជម្រើសជាតិរបស់ខ្លួន។
ក្រោយប្រកួតចប់ក្នុងលទ្ធផលឈ្នះនឹងក្រុមជម្រើសជាតិអ៊ុយរុយហ្គាយ ៣-០ នៅក្នុងថ្ងៃនេះ Messi ក៏ទទួលបានពាននេះភ្លាមៗតែម្ដងពីសហព័ន្ធមួយនេះ។
គួរបញ្ជាក់ផងដែរថា Messi ចូលប្រកួតឲ្យក្រុមជម្រើសជាតិសរុបបាន ១៥៥ប្រកួត និងរកគ្រាប់បាល់បាន៨០គ្រាប់នេះតែម្ដង៕
ប្រភព៖http://sabay