ក្រុមជម្រើសជាតិអាល្លឺម៉ង់បានក្លាយជាក្រុមដំបូងបានឡើងទៅលេងព្រឹត្តិការណ៍ World Cup ២០២២ ជាមួយម្ចាស់ផ្ទះកាតា ក្រោយយកឈ្នះម៉ាសេដូន ៤-០ ក្នុងវគ្គជម្រុះ។
គ្រាប់ដំបូងរបស់អាល្លឺម៉ង់ធ្វើបានដោយខ្សែប្រយុទ្ធ Kai Havertz ខណៈ Timo Werner រកបាន២គ្រាប់ម្នាក់ឯង។ ខ្សែប្រយុទ្ធ Jamal Musiala ជាអ្នកបន្ថែមគ្រាប់បាល់ទី៤ឲ្យអាល្លឺម៉ង់យកឈ្នះម៉ាសេដូន ៤-០។

ជ័យជម្នះនេះបានជួយឲ្យអាល្លឺម៉ង់មាន២១ពិន្ទុក្នុងពូល J ខណៈការប្រកួតជម្រុះសល់២ប្រកួតទៀត។ យ៉ាងណាមិញ តាមរយៈពិន្ទុនេះក្រុមរហស្សនាមឥន្ទ្រីដែកមានលទ្ធភាពគ្រប់គ្រាន់បានឡើងទៅលេងនៅព្រឹត្តិការណ៍ World Cup ២០២២ ដែលរៀបចំនៅប្រទេសកាតា៕

ប្រភព៖http://sabay
