គ្រាប់បាល់ ដែលរកបានដោយកីឡាករ Kai Havertz, Timo Werner និងកីឡាករ Jamal Musiala ទៅលើក្រុម North Macedonia កាលពីយប់មិញ នៅក្នុងពូល J មានន័យថាអាល្លឺម៉ង់ គឺបានក្លាយទៅជាប្រទេសដំបូងគេ ដែលនឹងឡើងចាប់យកកៅអីមួយ រួចជាស្រេចក្នុងព្រឹត្តិការណ៍ ពានរង្វាន់ពិភពលោក នៅក្នុងប្រទេសកាតាឆ្នាំ២០២២ ។
អាល្លឺម៉ង់ នឹងត្រូវអង្គុយរងចាំអ៊ុតមើលថា ក្រុមរបស់ខ្លួន នឹងត្រូវប៉ះជាមួយនឹងក្រុមណាបន្តទៀត នៅក្នុងព្រឹត្តិការណ៍ពានរង្វាន់ ដ៏ធំបំផុត របស់ពិភពលោក ដែលគ្រោងប្រារព្ធឡើង នៅរយៈពេល១ឆ្នាំ ខាងមុខនេះ នៅក្នុងប្រទេសកាតា។
ក្រៅតែពី អាល្លឺម៉ង់ មានតែកាតាដែលជាម្ចាស់ផ្ទះប៉ុណ្ណោះ ដែលមានឈ្មោះស្រាប់ ក្នុងកៅអីនៅព្រឹត្តិការណ៍នេះ ខណៈដែលការប្រកួត នៅតាមពូលផ្សេងៗ កំពុងបន្តធ្វើនៅឡើយ ។
គួរឲ្យដឹងដែរថា ការប្រកួតនៅឆ្នាំ ក្រោយក្រុមសរុប នឹងប្រើប្រាស់ប្រព័ន្ធលេង ដូចបច្ចុប្បន្ននេះជាលើកចុង ក្រោយពីព្រោះថា នៅឆ្នាំ២០២៦ប្រទេស ដែលត្រូវចូលរួម នឹង អាចកើនឡើងរហូត ទៅដល់៣២ប្រទេស៕
ប្រែសម្រួល៖ស៊ុនលី